Uncategorized
សម្ដេចធិបតីណែនាំក្រសួងពាក់ព័ន្ធគិតគូរជាមុនរៀបចំច្បាប់គ្រប់គ្រងហ្គាសតចូលក្នុងផ្ទះ ឬអគារខ្ពស់ៗ
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយលើការរៀបចំច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអការខ្ពស់ៗដើម្បីបញ្ចៀសគ្រោះអគ្គិភ័យណាមួយកើតឡើង ខណៈអគារខ្ពស់ៗជាច្រើនបានភ្ជាប់បណ្ដាញហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ស្របពេលដែលរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាទីក្រុងនៅតាមបណ្ដាខេត្តកំពុងមានការរីកចម្រើន សាងសង់ឡើងថ្មីៗជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ តំបន់អភិវឌ្ឍន៍បឹងទំពន់ និងតំបន់ផ្លូវ ៦០ ម៉ែត្រ គិតគូររៀបចំតំបន់បៃតង ហើយរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតងផងដែរ។ សម្តេចធិបតីថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ប៉ុន្ដែត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ សាងសង់ឡើងដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ។ ស្ពានអាកាសភ្លោះនេះក៏ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២៖ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន៕\
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង