កីឡា
កម្ពុជាបំពេញកាតព្វកិច្ចជាសមាជិកកីឡាអាស៊ានរួចរាល់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣
នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូគ្រូបង្វឹក កីឡាករកីឡាការិនីកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានចូលរួមគោរពទង់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។
ពិធីគោរពទង់ជាតិកីឡាស៊ីហ្គេមនេះ តម្រូវឱ្យប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ានទាំងអស់ មកគោរពទង់ជាតិប្រទេសរបស់ខ្លួន ដើម្បីបង្ហាញថា កីឡាគឺនាំមកនូវមិត្តភាពសាមគ្គីភាព។
សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានបំពេញកាកព្វកិច្ចរួចរាល់ហើយ ក្នុងនាមជាប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៥នេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៥។ដោយឡែកសម្រាប់កម្ពុជាបានបញ្ជូនប្រទេសកីឡាចំនួន១២ប្រភេទមានដូចជាកីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូWT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ ទ្រីយ៉ាថ្លុង។ ចំពោះដំណើរមកចូលរួម និងចេញមកជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ទើបបញ្ចប់៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន