ព័ត៌មាន
ក្រសួងសុខាភិបាល និង UNDP ចុះអនុស្សរណៈ ពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងបរិយាប័ន្ន
នៅព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល ជាមួយអង្គការ UNDP និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពង្រឹប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាប័ន្ន និងមានភាពធន់នៅកម្ពុជា។
ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដោយការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺកូវីដ-១៩ កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងអាចរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងចូលរួមចំណែកលើការកំណត់អាទិភាព ទិសដៅរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំថ្ងៃនេះ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងបរិយាប័ន្ន គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលធន់ មានប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់អនាគតសុខុមាលភាពប្រជាជនកម្ពុជា។
លោកជំទាវ Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោកជំទាវ និងសហការី បានចូលជួបសំដែងការគួរសម និងពិភាក្សា បន្ថែមអំពីសកម្មភាពអាទិភាពចំនួន៤ ដែលត្រូវអនុវត្តស្របតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងការកំណត់ទិសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពនៃការថែទាំសុខភាព រួមចំណែកពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័ន ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលតែងតែឈរជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមាននិរន្តរភាព និងសមធម៌។ UNDP មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រឹក្សាដែលគួរឱ្យទុកចិត្ត ក្នុងការជំរុញការកែទម្រង់ ពាក់ព័ន្ធនឹង សមត្ថភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការនវានុវត្តន៍ឌីជីថល។ តាមរយៈ ការធ្វើការរួមគ្នា យើងអាចកសាងប្រព័ន្ធសុខាភិបាលឱ្យក្លាយជាប្រព័ន្ធដែលមានភាពធន់ មានសមធម៌ និងមាននិរន្តរភាព៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ