ព័ត៌មាន
អាជីវករ៖ តម្លៃទំនិញសំខាន់ៗលើទីផ្សាររក្សានៅដដែល បើទោះបីកំពុងជួបបញ្ហាបិទព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រុមអាជីវករផ្សារនៅរាជធានីភ្នំពេញ បាននិយាយឲ្យដឹងថា សព្វថ្ងៃនេះ មុខទំនិញសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធទៅនឹងការហូបចុក និងប្រើប្រាស់ប្រចាំថ្ងៃ មិនមានការដំឡើងថ្លៃនោះទេ ជាពិសេសបន្ទាប់ពីថៃបិទព្រំដែន ខណៈការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក៏ពុំមានបញ្ហាដូចគ្នា។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារធំថ្មី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងនាមជាអាជីករផង និងក្នុងនាមជាស្រី្តមេផ្ទះផង ជាការកត់សម្គាល់តម្លៃទំនិញទូទៅលើទីផ្សារសព្វថ្ងៃនេះ មិនមានការប្រែប្រួលទេ ប៉ុន្តែបើនិយាយដល់បន្លែបង្ការ ត្រីសាច់ក្នុងស្រុក ពិតជាមានការឡើងចុះជាធម្មតាទៅតាមរដូវកាល ដោយសារអាស្រ័យតាមអាកាសធាតុ និងរដូវការប្រមូលផលជាដើម។
ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា បើនិយាយចំពោះការលក់ដូរសព្វថ្ងៃនេះវិញ គឺមានសកម្មភាពជាធម្មតា ពេលខ្លះក៏ដាច់អស់ច្រើន និងពេលខ្លះទៀតលក់ដាច់មួយៗ ដោយសារបច្ចុប្បន្ននេះ អ្នកទិញមានភាពមមាញឹកច្រើនក្នុងការងារ និងមួយវិញទៀត ផ្សារក៏មានច្រើនជាមុន ទាំងផ្សារធម្មតា និងផ្សារទំនើបនានា។
ជុំវិញតម្លៃទំនិញនេះដែរ ប្រជាពលរដ្ឋដែលអ្នកទិញ បាននិយាយឱ្យដឹងដែរថា ជាធម្មតានិងជារៀងរាល់ឆ្នាំ តម្លៃទំនិញតែងតែមានឡើងចុះ ទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែការតម្លើងថ្លៃមុខទំនិញសំខាន់ៗមួយចំនួន គឺអាចទទួលយកបាន។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋក៏បានអំពាវនាវ ទាំងអាជីវករ និងអ្នកទិញទាំងអស់ បន្តចូលរួមគាំទ្រប្រើប្រាស់ផលិតផលរបស់ខ្មែរ ដើម្បីស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមរបាយការណ៍ថ្លៃទំនិញសំខាន់ៗរបស់រដ្ឋាករស្វយ័តផ្សារធំថ្មី សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នមាន់ស្រែ ថ្លៃ ២៨ ០០០រៀល, សាច់ជ្រូក ២២ ០០០រៀល, សាច់គោ ៤២ ០០០រៀល, ស្ពៃតឿ ៧ ០០០រៀល , ស្ពៃបូកគោ ៥ ០០០រៀល, ផ្កាខាត់ណា ១០ ០០០រៀល, ដើមខាត់ណា ១២ ០០០រៀល, ខ្ទឹមបារំាង ៤ ០០០រៀល និងការ៉ុត ៥ ០០០រៀល ក្នុង១គីឡូ។ល៕
អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត