ព័ត៌មាន
ទាហានថៃបាញ់ផ្លោងចូលទឹកដីខេត្តកោះកុង និងប្រើយន្តហោះF-16ទម្លាក់គ្រាប់បណ្តាលឲ្យស្ពាននៅខេត្ត ពោធិ៍សាត់ពីរកន្លែងខូចខាត់យ៉ាងដំណំ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសឲ្យដឹងថា នៅយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកការរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ប្រហារពីនាវាចម្បាំងរបស់ខ្លួនមកទឹកដីខេត្តកោះកុងចំនួន២០គ្រាប់ បានទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F-16 បណ្តាលឲ្យស្ពាន់ចំនួនពីរកន្លែង និងអគារខូចខាត់យ៉ាងដំណំនៅថ្មដា ខេត្តពោធិសាត់ បន្តទម្លាក់គ្រាប់បែកចង្កោម និងបាញ់ដោយអាវុធធុនធ្ងន់ជាច្រើនទៀតនៅតាមបន់ព្រំដែននៃខេត្តបាត់ដំបង,ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល ៧ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបន្តរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ ប្រហារយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដោយបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ និងរង របួសរាប់សិបនាក់ ខូចខាតសាលារៀន មន្ទីរពេទ្យ ស្ពាន វត្តអារាម ប្រសាទបូរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។ បើតាមអ្នកនាំពាក្យ រហូតមកដល់ពេលនេះទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងយ៉ាងឃោឃៅបំផុតមកលើកម្ពុជានៅឡើយ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរូបនេះ បានលើកឡើងផងដែរថាទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាដោយមិនរើសគោលដៅនោះឡើយ ដោយការឈ្លានពាននេះ គឺជាទង្វើអមនុស្សធម៌បំផុត និងថែមទាំងរំលោភបំពានច្បាប់អន្តរជាតិផងដែរ។ លោកជំទាវម៉ាលី សុជាតា បាន បន្ថែមថាទាហានឈ្លានពានថៃ បានបន្តរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ រំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ហើយបានពង្រីកការបាញ់មកលើកម្ពុជា កាន់តែព្រៃផ្សៃ និងសាហាវបំផុត។ តែទោះបីជាទាហានឈ្លានពានថៃធ្វើការបាញ់ប្រហារយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ មុះមុត មិនរាថយ និងចុះចាញ់នោះឡើយ ហើយបានបាញ់ឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារជាតិ និងបូរណភាពទឹកកម្ពុជា។
ជាថ្មីម្តងទៀត លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យកម្ពុជា និងបន្តអំពាវនាវឲ្យភាគីថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់ផងដែរ៕
អត្ថបទ បាន ចក់









-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត