ព័ត៌មាន
គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ ប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃ ដើម្បីរួមគ្នាជួយវីរកងទ័ព និងជនភៀសសឹក
ដោយសារទង្វើឈ្លានពានទឹកដីរបស់កម្ពុជាពីសំណាក់ភាគីថៃ បានធ្វើឱ្យបងប្អូនអាជីវករលក់ដូរនានា បានប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃទេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា បានទិញយកទៅជួយដល់វីរកងទ័ព និងជនភៀសសឹក ។
បើកតាមការលើកឡើង របស់បងប្អូនអាជីវករ នៅផ្សារជម្ពូវ័ន២ ប្តេជ្ញា មិនលក់ដូរឡើងថ្លៃទេ គឺមានតែលក់បន្ធូរបន្ថយតម្លៃជាងមុនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ដែលមកជួយទិញយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជួយដល់ជនភៀសសឹក។ បងប្អូនអាជីវករ បានបន្តទៀតថា គ្រានេះត្រូវតែរួបរួមគ្នា ជាមហាកម្លាំងសាមគ្គីតែមួយ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ។ ដូច្នេះហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និងថវិកាជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែលកំពុងនៅសមរភូមិមុខ ។
ចំណែកលោក ម៉ិល បេត ប្រធានផ្សារជម្ពូវ័ន២ បានប្រាប់ថា តាមការចុះសង្កេត គឺបងប្អូនអាជីវករ ពុំបានលក់ដូរឡើងថ្លៃទេ ហើយបងប្អូនអាជីករ មានស្មារតីរួបរួមសាមគ្គីគ្នាល្អណាស់ ក្នុងនោះពួកគាត់ បាននាំគ្នានាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន យកមកជូនគណៈកម្មការផ្សារ ហើយគណៈកម្មការផ្សារបានដឹកទៅសាលាសង្កាត់ និងជូនដល់កងទ័ព នៅបន្ទាយ ង៧០ ដើម្បីដឹកជញ្ជូនដល់ដៃវីរកងទ័ព និងជនភៀសសឹក។ ហើយជាមួយគ្នានេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល និងនាំគ្នាជួយគំាទ្រដល់វីរកងទ័ព និងជនភៀសសឹក ត្រូវតែរួបរួមគ្នាជាមហាកម្លាំងសាមគ្គីតែមួយទំាងអស់គ្នា ។
សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនអាជីវករ នៅតាមបណ្តាផ្សារផ្សេងៗទៀត សុទ្ធតែបានប្តេជ្ញាលក់ទំនិញ មិនតម្លៃថ្លៃឡើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពបានទិញយកទៅប្រើប្រាស់ក្នុងស្ថានភាពដែលភាគីយោធាថៃកំពុងឈ្លានពានកម្ពុជា និងកំពុងនាំគ្នាជួយគំាទ្រដល់វីវកងទ័ព៕ អត្ថបទ៖ ពៅយី





-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន