ព័ត៌មាន
អគ្គលេខាធិការរងរដ្ឋសភា នាំយកស្បៀងជូនរដ្ឋបាលខេត្តពោធិ៍សាត់សម្រាប់បែងចែកជូនជនភៀសសឹក និងកងទ័ព
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា ប្រគល់ជូន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍ សម្រាប់ចាត់ចែងចែកជូនដល់ វីរៈកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ នៅក្នុងខេត្តពោធិ៍សាត់។

អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន ថវិកា២០.០០០.០០០រៀល, ឆៃប៉ូវ ២០០គីឡូក្រាម, បាយក្តាំង ១០កេស, ទឹកត្រី ២០០យួរ, ទឹកស៊ីអ៊ីវ ២០០យួរ, មីខ្លាឃ្មុំ ២០០កេស, ត្រីខ ២០កេស ,អង្ករ ២០០ការ៉ុង និងភួយ ១០០។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ដែលបាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម បន្តថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ និងសប្បរសជននានា បានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា ពុំទាន់មានភាពធូរស្រាលនៅឡើយ ដោយអាជ្ញាធរខេត្តបាននឹងកំពុង បែងចែកស្បៀងអាហារទៅដល់កងទព័ជួរមុខ ប្រជាពលរដ្ឋជាជនភៀសសឹក គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែងរងផលប៉ះពាលដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន