ព័ត៌មាន
ទាហានឈ្លានពានថៃបង្កើនចំនួន F-16 និងគ្រាប់បែកចង្កោមបាញ់មកកម្ពុជា ប៉ុន្តែវីកងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ក្នុងកិច្ចការពារជាតិរបស់ខ្លួន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា រហូត ដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃ បានបន្តបង្កើនចំនួនយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម និងអាវុធធុនធ្ងន់ជាច្រើនបាញ់មកលើកម្ពុជាយ៉ាងសន្ធឹកសន្ធប ប៉ុន្តែវីរកងទ័ពកម្ពុជានៅ តែបន្តឈរជើងយ៉ាងរឹងមាំ និងមុះមុត អង់អាចក្លាហានបំផុត ក្នុងកិច្ចការពារនូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យទាហានឈ្លានពានថៃយកបាននោះឡើយ។

សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីការឈ្លានពានរបស់ ថៃនោះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល៩ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា យ៉ាងព្រៃផ្សៃ និងឃោ ឃៅបំផុត ដោយទង្វើនេះបានរំលោកលើកិច្ចព្រមព្រៀងស្តីពីសន្តិភាពកូឡាឡាំពួរ និងច្បាប់អន្តរជាតិជាដើម។
លោកជំទាវឧត្តសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា ក្រោយទាហានឈ្លានពានថៃបើក ការបាញ់ប្រហារមកលើកម្ពុជាមកនោះ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥នេះ បានបណ្តាលឲ្យជនស៊ីវិល កម្ពុជាជាច្រើននាក់ស្លាប់ និងរងរបួស ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹករកកន្លែងសុវត្ថិភាព។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួច ឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតបាញ់ប្រហារសម្លាប់ជនស៊ីវិល និងកុមារកម្ពុជា ដោយបានប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យកម្ពុជា និងបន្តអំពាវនាវឲ្យភាគីថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់ រួមទាំង ទទួចឲ្យថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជានេះផងដែរ៕អត្ថបទបានចក់
-
PR NEWS4 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
កីឡា3 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត