Connect with us

ព័ត៌មាន

BREAKING NEWS | ម៉ោង៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅ​ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករ​ណី​យោធា​ថៃ​នៅ​តែប​ន្ត​ធ្វើស​កម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅ​យោធ​ភូមិភា​គ​ទី​៥ ​ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៧និង៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូល​ផ្ទះ​ប្រជា​ជន​ស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូន​នៅ​ពេល​ក្រោយ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia