ព័ត៌មាន
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលជំនាញដេរបន្ថែមផ្តល់ឱកាសការងារកាន់តែទូលំទូលាយដល់ពលរដ្ឋ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ តែគ្មានបទពិសោធន៍ការងារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន ៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

លោកអ្នកនាំពាក្យដដែលនេះ បានរៀបរាប់បន្តថា ប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករត្រឡប់មកពីថៃ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ អាចមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដេរ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយនឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅពេលចូលបម្រើការងារ។

លោកបានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរនៅថៃដែលបានវិលត្រឡប់ចូលមកស្រុកកំណើតវិញ មានចំនួនជាង ៩០ម៉ឺននាក់។
អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។
សូមជម្រាបជូនទៀតថា ទាក់ទិននិងទៅនឹងលក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញនេះបាន សិក្ខាកាមទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ ដោយឡែក ចំពោះអតីតពលកររស់នៅក្នុងខេត្តណាក៏ដោយ ក៏អាចចុះឈ្មោះបានដែរ គ្រាន់តែត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនៅរោងចក្រកាត់ដេរស្ថិតក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត