ព័ត៌មាន
ឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាសម្រេចបានក្នុងចំនួនជាង ៥៩ពាន់លានដុល្លារ កើនឡើងជាង៨ភាគរយ
មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានលើកឡើងថា ទោះសិ្ថតក្នុងបរិបទប្រទេសជាតិមានជម្លោះជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥ មានសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមរយៈពេល១១ខែចុងក្រោយនេះ ការនាំចេញមានទំហំសរុបចំនួន ៥៩,១១ពាន់លានដុល្លារអាម៉េរិក មានការកើនឡើង ៨,០១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយសមាជិក ផ្នែកឯកជន ក្រុមការងារផ្នែកផលិតកម្មកែច្នៃ សម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម ឆ) ប្រចាំឆមាសទី២ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ បានមានប្រសាសន៍ថា បើគិតពីរយៈពេល៥ឆ្នាំ ទំហំនៃការនាំចេញពាណិជ្ជកម្មកម្ពុជា ផ្អែកតាមទិន្នន័យដែលទទួលបាន កាលពីឆ្នាំ២០២១ សម្រេចបាន ៤៨,០១ពាន់លានដុល្លារ បានបន្តកើនឡើងនៅឆ្នាំ២០២២ រហូតដល់ ៥២,៤២ពាន់លានដុល្លារ ប៉ុន្តែក៏មានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤៧,៤៧ពាន់លានដុល្លារ ដោយសារវិបត្តិជម្លោះ អ៊ុយក្រែន រុស្ស៉ី និងសំណល់ខ្លះៗនៃវិបត្តិកូវីដ១៩។ ហើយនៅឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ ៥៥,៤៥ពាន់លានដុល្លារ និងឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនាំចេញ មានចំនួន ៥៩,១១ពាន់លានដុល្លារអាមេរិក ដែលកំណើននេះបានមកពីការចូលរួមចំណែកដ៏ធំបំផុតពីវិស័យឯកជន។
លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា ចំពោះការងាររបស់ក្រសួងពាណិជ្ជកម្មកន្លងមក គឺមានកិច្ចសហការយ៉ាងស្អិតរមួត ជាក់លាក់ ពោលគឺបានស្វែងយល់នៅបញ្ហាប្រឈម ការស្វះស្វែងរកព័ត៌មានពីបញ្ហាប្រឈម ហើយប្រែក្លាយបញ្ហាប្រឈមទាំងនោះ ទៅជាការផ្លាស់ប្ដូរនូវគោលគំនិត ក៏ដូចជាគោលនយោបាយមួយចំនួននៅក្នុងក្រសួងពាណិជ្ជកម្ម តាមរយៈការកែសម្រួលនិងធ្វើសមត្តកម្ម ទំនើបកម្ម ជាច្រើន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ស្របទៅនឹងបរិបទជាក់ស្ដែង។
លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីជំហរយ៉ាងតឹងរឹង ក្នុងការធ្វើទំនើបបកម្មឥតឈប់ឈរ ក៏ដូចជាបើកទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ ការធ្វើទំនាក់ទំនង ជាពិសេសការទទួលយកនូវព័ត៌មានពីគ្រប់វិស័យ ដើម្បីកែលម្អរ និងអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ក៏ដូចជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរជ្ឋាភិបាល៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត