ព័ត៌មាន
ទាហានថៃបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើជនស៊ីវិលកម្ពុជា ដែលមកដល់ពេលនេះ បណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាងមួយរយនាក់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា រហូត មកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៩ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបំពាន ដោយក្បត់និងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា បន្តបាញ់ផ្លោងចូលមកកម្ពុជាដោយមិនរើស គោលដៅចំលើជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយគិតត្រឹមថ្ងៃនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសជាបន្តបន្ទាប់ជាងមួយរយនាក់។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា បានថ្លែងថា ទាហានឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើដែន អធិបតេយ្យកម្ពុជាយ៉ាងឃោរឃៅ មិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិនោះឡើង ហើយសកម្មភាពការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃនេះ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលច្បាប់អន្តរជាតិមិនត្រូវលើកលែងឲ្យនោះឡើយ។
បើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញ អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់ កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាគ្រប់ពេលវេលាទោះក្នុងតម្លៃណាក៏ដោយ ខណៈការបាញ់តបតរបស់វីរកងទ័ពកម្ពុជានេះ គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិល ដែលមកដល់ពេលនេះ ផ្ទះសម្បែងពលរដ្ឋស៊ីវិលរាប់រយខ្នងបានខូចខាត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបូរាណជាសម្បត្តិបេតិកភណ្ឌរងផលប៉ះពាល់ និងជាងនេះទៅទៀតបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់និងរបួសជាច្រើននាក់ ខណៈជិតមួយ លាននាក់បានកំពុងរត់ភៀសសឹក ដោយក្នុងនោះមានកុមារយ៉ាងច្រើនមិនបានចូលរៀន ដោយសារតែការភ័យខ្លាចពីបាញ់ប្រហារដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនោះ៕ អត្ថបទបាន ចក់
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន