ព័ត៌មាន
ឥណ្ឌា ថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅកម្ពុជា ដោយយោធាថៃជាទង្វើគ្មានការគោរព
ភ្នំពេញ៖ ក្រសួងការបរទេសឥណ្ឌា និងបណ្ដាញសារព័ត៌មានក្នុងប្រទេសឥណ្ឌា បានចេញការប្រតិកម្មថ្កោលទោស និងចាត់ទុកការបំផិ្លចបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅលើដែនអធិបតេយ្យភាពកម្ពុជា ដោយកងកម្លាំងយោធាថៃ ជាទង្វើគ្មានការគោរពទាល់តែសោះ។
តាមការបង្ហោះលើបណ្ដាញសង្គមរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
ឯកឧត្តមបានលើកឡើងថា ចាប់តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
ឯកឧត្តមបានបន្តថា អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំង និងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ការមិនផ្តល់នូវការគោរព»។
សារព័ត៌មានខ្លះបានចោទសយរថា តើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ខណៈនាយករដ្ឋមន្ត្រីថៃចាំផ្ទះថៃ និងក្រុមអ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាំងកកនៅថ្ងៃនេះ បន្ត មិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ និងបង្ហាញការប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។
ទាក់ទងនឹងទង្វើគ្មានព្រៃផ្សៃគ្មានសាសនារបស់យោធាថៃនេះ ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធ ត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់ ដូច្នេះទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោកហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។
ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា តាមយន្តការការទូត និងស្ដារសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិតក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត។
សូមបញ្ជាក់ថា ទង្វើមិនឱ្យតម្លៃទៅលើការគោរពសាសនារបស់ថៃដោយបំផ្លិចបំផ្លាញរូបសំណាកសំណាកព្រះវិស្ណុ នៃសាសនាហិណ្ឌូនេះ មានន័យថា យោធាថៃកំពុងប្រកាសប្រឆាំងនឹងពិភពលោកទាំងមូល សាសនាហិណ្ឌូមានអ្នកគោរពប្រតិបត្តិជាង ១ ពាន់លាននាក់នៅជុំវិញពិភពលោក និងបំផ្លាញវត្តអារាម ព្រះពុទ្ធសាសនា ដែលមានមានអ្នកគោរព ៥០០ លាននាក់ ជុំវិញពិភពលោក។ នេះបើតាមទិន្នន័យរបស់ គេហទំព័រ statistic sand data។
សូមបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ រូបសំណាក់ព្រះវិស្ណុ រួមនឹងវត្តអារាម ទីកន្លែងសក្ការៈបែបសាសនាហិណ្ឌូនៅលើដែនដីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានយោធាថៃប្រើប្រាស់យន្តហោះចម្បាំង និងសព្វាវុធបាញ់គ្រប់ប្រភេទកម្ទេចធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត៕










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន