ព័ត៌មាន
បេក្ខជនជិត ៧០០នាក់ មានសិទ្ធិដើម្បីប្រឡងវគ្គចុងក្រោយធ្វើជាសិស្សមន្ត្រីក្រមការ
ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលបេក្ខជនចំនួន ៦៧៤នាក់ បានប្រឡងជាប់ក្នុងវិញ្ញាសាសរសរលើកទី១។ ពួកគេទាំងជិត ៧០០នាក់ ត្រូវប្រឡងម្ដងទៀត លើវិញ្ញាសាសរសេរលើកទី២ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។ ការប្រកួតប្រជែងនេះ គឺជ្រើសរើសយកត្រឹម ២០៥នាក់ប៉ុណ្ណោះ។
ឆ្លងកាត់ការប្រឡងវគ្គជម្រុះទី ១ ក្នុងចំណោមបេក្ខជនជាង ១៦ ០០០នាក់ ក្រសួងមុខងារសាធារណៈ បានរកឃើញបេក្ខជនចំនួន ៦៧៤នាក់ ដើម្បីចូលរួមប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ជាការប្រឡងវគ្គផ្ដាច់ព្រ័ត ប្រកួត


ប្រជែងជា សិស្សមន្ត្រីក្រមការជំនាន់ទី ១២។
ការប្រកាសលទ្ធផលធ្វើនៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលក្រុមការងារជំនាញប្រើប្រាស់រយៈពេលពេញមួយថ្ងៃសម្រាប់ការកែ បូកស្រង់ពិន្ទុ ផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផល ដោយចាប់ផ្ដើមពីព្រឹកព្រលឹម រហូតដល់ពេលរាត្រី។ ដំណាក់កាលនេះធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងមានវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមចុះហត្ថលេខាទទួលស្គាល់ផងដែរ។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ដែរថា បេក្ខជនទាំងជិត ៧០០នាក់ ដែលបានប្រឡងជាប់ក្នុងវគ្គជម្រុះនេះ ត្រូវប្រឡងផ្ដាច់ព្រ័តម្ដងទៀតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥។ ការប្រឡងនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ ផ្តោតសំណួរអធិប្បាយផ្តោតលើចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធប្រវត្តសាស្ត្រ ភូមិសាស្ត្រ អក្សរសាស្ត្រ សីលធម៌ ពលរដ្ឋវិទ្យា។ លើសពីនេះ ក៏មានវិញ្ញាសារភាសា ដែលបែងចែកជាពីរ គឺភាសាអង់គ្លេស និងភាសាបារាំង ទៅតាមការដាក់ពាក្យជ្រើសរើសរបស់បេក្ខជននីមួយៗ។
ការប្រឡងវគ្គផ្ដាច់ព្រ័តនេះ នឹងត្រូវរៀបចំឡើងនៅទីតាំងសាលាភូមិន្ទរដ្ឋបាលដោយផ្ទាល់។ ការប្រឡងនេះនឹងសម្រេចយកបេក្ខជនត្រឹមចំនួន ២០៥នាក់។ គួរបញ្ជាក់ថា ការប្រឡងនេះធ្វើឡើងដោយអនុវត្តតាមនិយាមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ដោយគ្រប់ដំណាក់កាលទាំងអស់គឺមានការចូលរួមពិនិត្យ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន