ព័ត៌មាន
យុវជន៥០០នាក់ បានជួបជុំគ្នាដើម្បីបង្ហាញការដឹងគុណវីរកងទ័ពចំពោះការលះបង់ដ៏ធំធេង ដើម្បីការពារបូរណភាពទឹកដី
នៅថ្ងៃទី២៧ខែធ្នូនេះ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ចំនួនប្រមាណ ៥០០នាក់ បានណាត់ជួបប្រជុំគ្នា ដើម្បីសម្តែងការដឹងគុណចំពោះវីរភាពរបស់កងទ័ព ដែលលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី។
កញ្ញា រ៉ូមីពីនតី ស៊ុលគីភ្លី និស្សិតជំនាញផ្នែកផលិតនំ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការជួបជុំគ្នាក្នុងពេលនេះ ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ សាមគ្គីភាព និងជាពិសេសការដឹងគុណជូនដល់វីរកងទ័ពជួរមុខ តាមរយៈការផ្ញើរសារលើកទឹកចិត្ត ដើម្បីរួមចំណែកជាកម្លាំងដ៏ធំធេងជូនដល់បងៗ និងពូៗកងទ័ព។
កញ្ញា ប៉ិល សៀងហៃ និងកញ្ញា ហែម ម៉ូនីកា ជាសិក្ខាកាមដែលរៀនជំនាញផ្នែកសម្អាងកាយដូចគ្នា នៃកម្មវិធីបណណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១លាន ៥សែននាក់ (TVET 1,5M) បានលើកឡើងថា ក្រៅពីការដឹងគុណវីរៈកងទ័ព តាមរយៈមូលនិធិនានា និងការសរសេរជាសារបង្ហោះតាមបណ្តាញសង្គមនានា ការណាត់ជួបជុំគ្នាក្នុងពេលនេះ ពិតជាមានសារៈសំខាន់ និងមានន័យណាស់ ខណៈដែលលទ្ធផលកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ បានចុះហត្ថលេខាឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ។
នៅក្នុងពិធីជួបជុំនេះដែរ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថាន NIEI ទាំងអស់ បានលើកឡើងដោយក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សំដៅធានាបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាដាក់ចេញយន្តការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងដោយទទួលស្គាល់ និងឯកភាពពង្រឹងតួនាទីរបស់ក្រុម AOT ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន