ព័ត៌មាន
កិច្ចប្រជុំត្រីភាគីនៅចិន, កម្ពុជា និងថៃឯកភាពគ្នាពង្រឹងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព
ភ្នំពេញ ៖តាមរយៈកិច្ចប្រជុំត្រីភាគីរវាងប្រមុខការទូត ចិន កម្ពុជា និងថៃនៅប្រទេសចិន, កម្ពុជា និងថៃបានឯកភាពគ្នាពង្រឹងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព មិនអាចឱ្យសមិទ្ធផលនេះត្រលប់ថយក្រោយវិញទេ និងជៀសវាងឧបទ្ទវហេតុណាមួយកើងឡើងឱ្យខានតែបាន។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប ញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះថា តាមរយៈកិច្ចប្រជុំត្រីភាគី ចិន កម្ពុជា និងថៃ, កម្ពុជា និងថៃបានឯកភាពកសាងទំនុកចិត្តឡើងវិញជាមួយគ្នាផ្ដើមចេញពីការបើកជំហរទំនាក់ទំនងគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជៀសវាងបញ្ហាតូចក្លាយទៅជាបញ្ហាធំ។
ឯកឧត្តមថ្លែងថា តាមរយៈកិច្ចប្រជុំត្រីភាគី កម្ពុជា និងថៃ បានឯកភាពពីការបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្នុងតំបន់រៀងខ្លួន និងជំរុញទៅលើការងារដោះមីនមនុស្សធម៌នៅតាមបន្ទាត់ព្រំដែនដែលបានឯកភាពគ្នាផងដែរ។
សូមបញ្ជាក់ថា តាមរយៈសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំប្រមុខការទូត ចិន កម្ពុជា និងថៃ នៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្ត Yunnan ប្រទេសចិន បានបញ្ជាក់នូវចំណុចសំខាន់ៗដើម្បីដោះស្រាយជម្លោះកម្ពុជា-ថៃ អន្តរាគមន៍ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងនោះប្រទេសចិន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ GBC រវាងកម្ពុជា និងថៃនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនេះនឹងបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សញ្ញាជាវិជ្ជមាន និងជាបទអន្តរាគមន៍ដើម្បីសន្តិភាព និងស្ថរភាពក្នុងតំបន់។ លទ្ធផលនេះត្រូវបានបង្ហាញយ៉ាងពេញលេញថា ការសន្ទនា និងប្រជុំពិភាក្សាគឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះស្មុគស្មាញរវាងប្រទេសទាំងពីរ៕



-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន