PR NEWS
វិលតាមសន្យា! រៀងរាល់ចុងសប្តាហ៍ ទូរទស្សន៍បាយ័ននឹងមកនូវរឿងខ្មែរល្អៗបង្កប់ទៅដោយគំនិតអប់រំ
ដូចសព្វមួយដង ប្រភេទ «ភាពយន្តជីវិតពិត» ជាប្រភេទសាច់រឿង១ភាគចប់ ហើយនិយាយពីជីវិតរបស់មនុស្សក្នុងសង្គមដែលធ្លាប់ឆ្លងកាត់ និងធ្លាប់បានឡើងរួចមកហើយ។
ក្រោយពីឃ្លាតឆ្ងាយពីចក្ខុទស្សនិកជនមួយរយៈ នៅពេលនេះទូរទស្សន៍បាយ័នបានរៀបចំយ៉ាងល្អិតល្អន់ និងសម្រិតសម្រាំងនាំយកប្រភេទភាពយន្តជីវិត និងសាច់រឿងខ្សែជីវិត ត្រឡប់មកកំដរអារម្មណ៍ពុកម៉ែ បងប្អូនដែលតែងតែនិយមគាំទ្រ និងទស្សនារាល់កម្មវិធីចាក់ផ្សាយរបស់ទូរទស្សន៍បាយ័ន។



ដូចសព្វមួយដង ប្រភេទ «ភាពយន្តជីវិតពិត» ជាប្រភេទសាច់រឿង១ភាគចប់ ហើយនិយាយពីជីវិតរបស់មនុស្សក្នុងសង្គមដែលធ្លាប់ឆ្លងកាត់ និងធ្លាប់បានឡើងរួចមកហើយ។ បន្ថែមពីនេះទៀតក៏មានឈុតឆាកមួយចំនួនបង្ហាញពីទិដ្ឋភាពនៅក្នុងសង្គមផងដែរ ដោយភ្ជាប់មកជាមួយគំនិតអប់រំទៅដល់អ្នកទស្សនា។
និយាយពីប្រភេទរឿងដែលជាប្រភេទ «ខ្សែរឿងជីវិត» ជាប្រភេទរឿងភាគចំនួនខ្លីដែលមានគ្រប់រសជាតិនិងអារម្មណ៍ គ្រប់រឿងនីមួយៗតែងតែផ្តល់នូវការអប់រំទៅកាន់ពុកម៉ែ បងប្អូនអ្នកទស្សនាជានិច្ច។



ដោយសង្កេតឃើញថាសន្ទុះនៃការគាំទ្រ ស្រឡាញ់ពេញចិត្តរបស់បងប្អូនមកកាន់រឿងខ្មែរយើង ដូច្នេះទូរទស្សន៍បាយ័នបានសហការជាមួយក្រុមហ៊ុនផលិតកម្ម សាស្ត្រាហ្វៀម (Sastra Film) នឹងនាំយករឿងខ្មែរល្អៗជាច្រើនដើម្បីបំពេញតាមត្រូវការរបស់អ្នកគាំទ្រ ដែលរឿងភាគច្រើនសុទ្ធសឹងតែជាស្នាដៃនិពន្ធរបស់កូនខ្មែរទាំងអស់។



គួរបញ្ជាក់ផងដែរថាចំពោះប្រភេទ «ភាពយន្តជីវិតពិត» ចាក់ផ្សាយរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
ចំពោះប្រភេទរឿង «ខ្សែរឿងជីវិត» ចាក់ផ្សាយរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងគ្នា៕
រីករាយទស្សនាវីដេអូរឿងដែលនឹងចាក់ផ្សាយយប់នេះ៖
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន2 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 day agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS4 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន2 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន5 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»