ព័ត៌មាន
ឆ្នាំ២០២៥ប្រទេសចិនជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ខណៈអាស៊ានទី២ និងអាមេរិកទី៣
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២៥នេះ ប្រទេសចិនបន្តជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់មកអាស៊ាន និងសហរដ្ឋអាម៉េរិក។
យោងតាមសមិទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញគិតជាទឹកប្រាក់បានចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ចិន តំបន់អាស៊ាន អាម៉េរិក សភាពអឺរ៉ុប ជប៉ុន កាណាដា ចក្រភពអង់គ្លេស កូរ៉េ អូស្រ្តាលី ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀតជាច្រើន។
លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានលើកឡើងថា ការសម្រេចបាននូវសមិទ្ធិផលជាច្រើនទាំងនេះ ក្នុងនោះក្រសួងក៏បានធ្វើនូវពិពិធកម្មទីផ្សារ ដោយបានបើកនូវទីផ្សារថ្មីៗ ដែលក្នុងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលកម្ពុជាដោយបានកើនឡើងរហូតដល់១៦៩ប្រទេស នៅក្នុងឆ្នាំ២០២៥ ដែលកើនជាងឆ្នាំ២០២៤ ដែលមានចំនួន១៦៤ប្រទេស។ ទាំងអស់នេះ គឺជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញតាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលផងដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់ គឺការរក្សាបាននូវទីផ្សារអាម៉េរិក ដែលជាទីផ្សារធំមួយសម្រាប់នាំចេញសម្លៀកបំពាក់ វាយនភណ្ឌស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជា។ ការរក្សាបាននេះ ធ្វើបានតាមរយៈការចរចារពាណិជ្ជកម្មយ៉ាងស្វិតស្វាញរបសស់រាជរដ្ឋាភិបាលកម្ពុជា រហូតឈានទៅដល់សម្រេចបានអត្រាពន្ធ ១៩ភាគរយផងដែរ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និង៩ ខែមករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងជំនួយការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ សន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃទៅលើសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញទិសដៅការងារជាយុទ្ធសាស្រ្តរបស់ក្រសួងពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥