ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងបញ្ចូលសមាជិកថ្មី នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៣៥៤នាក់ មកពីឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុំព្រៃក្រសាំងនិងឃុំយុទ្ធសាមគ្គី ដែលមានវត្តមានក្នុងពិធីនេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពលក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងកម្មវិធីដដែលនេះ ដោយមានវត្តមាន តំណាងស្ថានទូតចិន ចូលរួមផងដែរនោះ ឯកឧត្តមប្រធានក៏បានរំឭក និងថ្លែងអំណរគុណដល់មិត្តចិនដែលបានរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនិយាយដោយឡែក ក្នុងខេត្តកំពង់ស្ពឺក៏ទទួលបាននូវសមិទ្ធផលជាច្រើនពីមិត្តចិន ដែលរួមមាន៖ បណ្ណាល័យ អគារមន្ទីរពេទ្យ អណ្តូងទឹក ព្រមទាំងសមិទ្ធផលដទៃថែមទៀតតាមរយៈក្រុមការងារឯកឧត្តម។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរងគ្រោះពីជម្លោះព្រំដែន កម្ពុជា-ថៃ រដ្ឋាភិបាល និងប្រជាជនចិន ក៏បានផ្តល់ថវិកាជំនួយដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹកតាមបន្ទាត់ព្រំដែនផងដែរ។
នាចុងបញ្ចប់ ឯកឧត្តមបានអំពាវនាវសូមឱ្យសមាជិក សមាជិកាគណបក្សបន្តការជឿជាក់លើរាជរដ្ឋាភិបាលលើការដឹកនាំ គ្រប់គ្រងសភាពការណ៍ និងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវបូរណភាពដែនដី មិនឱ្យបាត់បង់ ១ មីលីម៉ែត្រឡើយ។
អត្ថបទ៖គឹមហុក















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ