ព័ត៌មាន
លេខាធិការដ្ឋាននៃ គ.វ.រ. ប្រជុំពិនិត្យលើការរៀបចំលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងអង្គសុខាភិបាល ក្រោយការពិភាក្សាកម្រិតបច្ចេកទេសជាង ៧០លើករួចមក
ក្រោយបានពិភាក្សាយ៉ាងហ្មត់ចត់ ប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើកច្រើនសារ (មិនតិចជាង៧០លើក ដោយសរុបទាំង២ វិស័យ) ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងលក្ខន្តិកៈនៃអង្គសុខាភិបាល សម្រេចបានជាសេចក្តីព្រាងព្រះរាជក្រឹត្យ ចំនួន២ ដោយឡែកពីគ្នា។ លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងលក្ខន្តិកៈនៃអង្គសុខាភិបាល ត្រូវបានគិតគូរឡើង ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ/សុខាភិបាល ដែលមានវិជ្ជាជីវៈ មានការអប់រំ ការបណ្តុះបណ្តាល(គរុកោសល្យសម្រាប់អង្គអប់រំ) ឬវគ្គតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុងបំពេញការងារក្នុងវិស័យអប់រំ/សុខាភិបាល។
ដើម្បីពិនិត្យ ប្រមូលធាតុចូលបន្ថែម មុនពេលបន្តនីតិវិធី និងរាយការណ៍ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រជុំលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) ក្នុងនាមជាអនុប្រធានប្រចាំការ នៃគ.វ.រ. និងជាប្រធានលេខាធិការដ្ឋាន នៃគ.វ.រ.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិកគ.វ.រ. ឯកឧត្តម លោកជំទាវ លោកលោកស្ដរី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូប នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “សេចក្តីព្រាងព្រះរាជក្រឹត្យនេះ នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏សំខាន់ និងរឹងមាំសម្រាប់រៀបចំ និងដំណើរការអង្គអប់រំ និងសុខាភិបាល តាមស្តង់ដារ និងគោលការណ៍ច្បាស់លាស់ ក៏ដូចជាការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាពសាធារណៈ ស្របតាមគោលការណ៍ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈ ទំនើបប្រកបដោយសមត្ថភាព ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ “
គួរជម្រាបថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី១០ របស់លេខាធិការដ្ឋានគ.វ.រ.។ ជារឿយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងមានប្រសាសន៍ថា អភិក្រមរបស់ក្រសួងមុខងារសាធារណៈ គឺការពិភាក្សា ពិគ្រោះយោបល់គ្នាឱ្យបានច្រើនមុនឈានសម្រេចដល់ការងារនីមួយៗ។ កិច្ចប្រជុំនារសៀលនេះ ជាផ្នែកមួយនៃអភិក្រមនេះ៕








-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា