ព័ត៌មាន
កម្មវិធីបោះជំរំជាសកលលើកទី១១ ត្រូវបានបិទបញ្ចប់ និងមានបំណិនជីវិតជាច្រើនសម្រាប់យុវជន
សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក្នុងនោះបានធ្វើឱ្យយុវជនបោះជំរំទទួលបានបំណិនជីវិតជាច្រើនផងដែរ។

ថ្លែងក្នុងពិធីបិទជំរំយុវជនជាសកលលើកទី១១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា «ការបោះជំរំយុវជនជាសកល» នេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថមគាំទ្រពី លោកអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដែលមានគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះឯកឧត្តមលើកទឹកចិត្តដល់យុវជនឱ្យខិតខំប្រឹងប្រែងឈ្វេងយល់ខ្លួនឯងឱ្យដឹងឬសគល់នៃបញ្ហាសង្គ្រាមកម្ពុជា.ថៃ និងមានឥទ្ធិពលយ៉ាងណាចំពោះយុវជនសម្រាប់ឆ្នាំ២០៣០ ហើយក្នុងនាមយុវជនត្រូវធ្វើយ៉ាងម៉េចដើម្បីចូលរួមការពារប្រទេសជាតិ ពិសេសពាក់ព័ន្ធនឹងច្បាប់អន្តរជាតិពាក់ព័ន្ធនឹងសង្គ្រាមនេះ។

ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសងអប់រំយុវជន និងកីឡាបានលើកឡើងថា ការបោះជំរំយុវជនជាសកលលើកទី១១ ធ្វើឡើងក្រោមប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។ លើកទឹកចិត្តដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងនោះមានកម្មវិធីជាច្រើន ដូចជា ពិធីបើកជំរំ ការរៀនសូត្រពីជំនាញហិរញ្ញវត្ថុ ការសិក្សាពីដំណើរស្វែងរកសន្តិភាពជូនជាតិ, សកម្មភាពមនុស្សធម៌ សម្អាតបរិស្ថាន ចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាមេបុណ្យ, ស្តាប់ឱវាទរបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្តីពី «យុវជន និងការអប់រំបែបការកសាងស្មារតីស្នេហាជាតិ,ការប្រារព្ធរាត្រីវប្បធម៌ ដើម្បីចូលរួមលើកស្ទួយអភិរក្សទំនៀមទម្លាប់ប្រពៃណីជាតិ,ទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍កសិកម្មទំនើប សសី និងការធ្វើបាឋកថាពិសេសពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនរណារ៉ុន។
សូមបញ្ជាក់កម្មវិធីយុវជនជាសកលលើកទី១១» នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និងជំរុញសមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៕ អត្ថបទ៖ គង់ រ៉េន




















-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង