ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវពលរដ្ឋរួមសាមគ្គីគ្នាជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់របស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិខ្មែរ
បាត់ដំបង៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្មវិធីលើកផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅមុខអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាតំបន់រងការទម្លាក់គ្រាប់បែកពីយោធាថៃ អំឡុងសង្រ្គាមលើកទី២រវាងកម្ពុជា-ថៃ។
ក្នុងកម្មវិធីនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ជាពិសេសកុមារ ដើម្បីបង្ការនិងទប់ស្កាត់ការគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិន ដែលជួយគាំទ្រដល់កម្មវិធីអប់រំនេះ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបាននិងកំពុងជួយគាំទ្រដល់វិស័យមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈជំនួយនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានជួយសង្រ្គោះ និងសហគមន៍ជាច្រើនត្រូវបានស្តារឡើងវិញ។
ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងគាំទ្រវិធានការសន្តិភាពរបស់សម្តេច ក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិខ្មែរ ទាំងផ្នែកនយោបាយ ការទូត ច្បាប់អន្តរជាតិ សន្តិសុខ និងការពារជាតិ។
ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា បន្ទាប់ពីទទួលការឈឺចាប់ និងការរំលោភឈ្លានពានពីភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួបរួមគ្នាជាឯកភាពជាតិ មិនបែកបាក់ មិនឲ្យអារម្មណ៍កំហឹងនាំទៅកាន់អំពើហិង្សា ប៉ុន្តែត្រូវរឹងមាំដោយស្មារតីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារផលប្រយោជន៍ជាតិដោយភាពថ្លៃថ្នូរ។ សម្តេចបានគូសបញ្ជាក់ថា កម្លាំងដ៏ខ្លាំងបំផុតរបស់កម្ពុជា គឺភាពរួបរួម រវាងរដ្ឋ និងប្រជាជន កងកម្លាំងប្រដាប់អាវុធ និងសង្គមស៊ីវិល ដើម្បីការពារជាតិមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាព និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។






-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច