ព័ត៌មាន
អាជ្ញាធរខេត្តក្រចេះ បើកការដ្ឋានសាងសង់រោងចក្រកែច្នៃលើដំណាំកៅស៊ូ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន V-KETI បានរៀបចំពិធីបើកការរដ្ឋានសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅមូលដ្ឋាន។ ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលរងខេត្ត និងមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន កម្មករនិយោជិកផងដែរ។
លោក គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ឱ្យដឹងថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ គឺបានផ្តល់នូវអត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និង បង្កើនស្ថិរភាពសេដ្ឋកិច្ច។ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូ ចំនួន ១៧៩កន្លែង ដែលកើនឡើង ៦កន្លែង បើធៀបនឹងឆ្នាំ២០២៣។ រោងចក្រទាំងនោះ រួមមានរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ដែលបានផ្តល់ ការងារដល់ប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺនកន្លែង និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋប្រមាណ ៤២ម៉ឺននាក់។
លោក គង់ គឹមនី មានប្រសាសន៍បន្តថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ លោកបានស្នើក្រុមហ៊ុន ត្រូវបន្តយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ កម្មការិនី ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្របតាមលក្ខណ្ឌការងារដែលមានចែងក្នុងច្បាប់៕ អត្ថបទ៖ សេង ម័រ










-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង