ព័ត៌មាន
ក្រុមស្រ្តីជាម្ដាយ មានក្ដីរីករាយ និងកក់ក្ដៅ ដឹងគុណរាជរដ្ឋាភិបាលក្រោយទទួលបានការឧបត្ថម្ភប្រាក់បន្ថែមតាមរយៈ ប.ស.ស
គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច ខណៈគិតត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ ស្រ្តីមុន និងក្រោយពេលសម្រាលរួចសរុបជាង ១០០លានដុល្លារអាម៉េរិកហើយ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តី មុន និងក្រោយពេលសម្រាលកូនរួច នៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅព្រឹកថ្ងៃទី២២ ខែមករានេះ ពួកគាត់បានឱ្យដឹងថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប័ណ្ណ ប.ស.ស. នៅអំឡុង មុន និងក្រោយពេលសម្រាលកូន ពួកគាត់ប្រើប្រាស់សេវាសុខាភិបាល មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ បន្ថែមពីនេះក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរាល់ថ្លៃចំណាយនានាក្នុងពេលសម្រាលកូនក៏មិនអស់ថ្លៃសេវាសុខាភិបាលផងដែរ ដោយសារពួកគាត់មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គម។

ក្រុមស្រ្តីជាម្ដាយទើបសម្រាលកូនបញ្ជាក់ថា ក្រៅពីថែទាំសុខភាពដោយឥតគិតថ្លៃ ពួកគាត់ក៏ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យគ្រប់មជ្ឈដ្ឋានផងដែរ។ ពួកគាត់មានអារម្មណ៍រំភើប និងកក់ក្តៅខ្លាំង ដោយសារទទួលបានផលប្រយោជន៍ពិតមែនតាមរយៈប័ណ្ណ ប.ស.ស. ដែលមិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។

លោកស្រី សំ សុផាណា បុគ្គលិកថែទាំស្រ្តីមុន និងក្រោយសម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺមានការកើនឡើងជាបន្តបន្ទាប់ បើគិតក្នុងរយៈ២ឆ្នាំចុងក្រោយនេះ អ្នកប្រើប្រាស់ប័ណ្ណនេះ មានកំណើនប្រមាណ ៩៥ភាគរយ។ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់មានប័ណ្ណ រួសរាន់ស្នើសុំធ្វើប័ណ្ណ ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីជាម្ដាយចំនួនជាង ៦៩ម៉ឺន ៦ពាន់នាក់ និងកូនអាយុក្រោម២ឆ្នាំ ចំនួនជាង ៧៣ម៉ឺន ២ពាន់នាក់ ដោយបានចំណាយថវិកាអស់ចំនួនជិត ៥០០លានរៀល (៤០៩,៩៦៤.១៦លានរៀល) ឬប្រមាណ ១០២.៥លានដុល្លាអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ