ព័ត៌មាន
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជនមានចំនួន ៥,៣ ប៊ីលានដុល្លារ
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញជូនអតិថិជន ក្នុងឆ្នាំ២០២៥ មានចំនួន ៥,៣ ប៊ីលានដុល្លារអាម៉េ រិក ស្មើប្រមាណ ៨,៣ ភាគរយ នៃឥណទានសរុប និងបានលុបចោលឥណទាន ៨០លានរៀល សម្រាប់យោធិនពលី និង ១០ លានរៀល សម្រាប់យោធិនពិការក្នុងសមរភូមិ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា នៅក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌ និងស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលបន្ទុកដល់យោធិនសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ, ធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទានឡើងវិញ និងផ្តល់ អនុគ្រោះផ្សេងៗទៀតសម្រាប់អតិថិនទូទៅ ជនភៀសសឹក ពលករប្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធជាដើម។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញជូនអតិថិជនមានចំនួន ប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើប្រមាណ ៨,៣ ភាគរយ នៃឥណទានសរុប ត្រូវជាង ២៥ ពាន់គណនី និងបានលុបចោល ឥណទានរហូតដល់ ៨០ លានរៀល សម្រាប់អតិថិជន ឬអ្នកកម្ចីជាយោធិនពលី និងលុបចោលឥណទានប្រមាណ ១០ លានរៀល សម្រាប់អតិថិជនដែលជាយោធិនពិកាក្នុងសមរភូមិ។
ជុំវិញបញ្ហាខាងលើនេះ, គ្រឹះស្ថានដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយ ផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះក្នុងនោះរួមមាន៖ លើកលែងការ ប្រាក់សរុបមានចំនួន ១០,៦ លានដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំងប្រាក់ដើមនិងការប្រាក់) ចំនួនប្រមាណ ១ លាន ដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការ បាត់បង់ចំណូលរបស់ពួកគេ និងរៀបចំឥណទានមានចំនួនប្រមាណ ៥០០ លានដុល្លាអាម៉េរិក ដើម្បីសំរាលសំពាធហិរញ្ញវត្ថុ ជូនដល់ ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន24 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង