ព័ត៌មាន
អាជ្ញាធរខណ្ឌ៧មករា បន្តយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីរក្សារបៀបរៀបរយ
ភ្នំពេញ ៖ អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន នៅតែបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយដងផ្លូវនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានារក្សាបានរបៀបរៀបរយឲ្យបានល្អប្រសើរ ។
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ស្ថិតក្នុងសង្កាត់ពាក់ព័ន្ធចំនួន០៥ រួមមានសង្កាត់អូរឬស្សី១ , អូរឬស្សី៣ , អូរឬស្សី៤ , សង្កាត់មនោរម្យ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ដោយបន្តការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌតែងតែគិតគូរជានិច្ចជាកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណ្ឌភាពល្អក្នុងទីក្រុង ខណៈខណ្ឌ៧មករា គឺជាខណ្ឌមួយដែលឋិតនៅកណ្តាលរាជធានីភ្នំពេញ ឬហៅថា ជាតំបន់ប្រជុំជន ។
លោកអភិបាលបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ខាងលើ គឺដើម្បីឲ្យបងប្អូនជាម្ចាស់លំនៅឋានស្របសងខាងផ្លូវដែលកំពុងប្រកបអាជីវកម្មនានា សូមចូលរួមជាមួយអាជ្ញាធរក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ ទុកចំណីផ្លូវសម្រាប់ពលរដ្ឋថ្មើរជើង ជៀសវៀងការបន្តរំលោភចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របៀបរៀបរយសាធារណៈ ពិសេសអាចបង្កការកកស្ទះនានាដោយកត្តាបំពានណាមួយរបស់អ្នកដែលល្មើសការណែនាំរបស់រដ្ឋបាលខណ្ឌ ។
ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោក ថេង សុថុល អភិបាលខណ្ឌ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា នឹងចូលរួមអនុវត្តការណែនាំរបស់អាជ្ញាធរឲ្យបានល្អខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជាការរួមចំណែកកែរលម្អរ និងរក្សាបានសោភ័ណ្ឌភាពខ្ពស់ក្នុងទីក្រុងរបស់យើង ខណៈរាជធានីភ្នំពេញរបស់យើងបច្ចុប្បន្នកំពុងត្រូវបានសកលលោកទទួលស្គាល់ថា ជាទីក្រុងដែលពោរពេញភាពសប្បាយរីករាយ និងសុខសន្តិភាព ៕ កុម្ភៈ












-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង