PR NEWS
មហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី៣១ និងទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស
ខេត្តកំពង់ធំ ៖ ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី៣១ និងទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះអ្នកនៅ ក្រុមហ៊ុនផ្សារមរតកស្រុកស្ទោង (ផ្សារស្ទោងថ្មី) ស្រុកស្ទោង ខេត្តកំពង់ធំ ។


ព្រឹត្តិការណ៍នេះ រួមបញ្ចូលគ្នានូវការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី៣១ និងទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ លោក Chhorn Sovanreach, កញ្ញា Chhin Ratanak, កញ្ញា De Sreyn Pich,កញ្ញា Money Nead,កញ្ញា Sry Meas និងលោក Noun Bora ដែលនឹងមកអង្រួនឆាកតន្ត្រី។






ដោយឡែក នៅថ្ងៃអាទិត្យ ទី០១ ខែកុម្ផ ឆ្នាំ២០២៦ អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏កក្រើក ដែលមានគូប្រកួតពិសេសៗជាច្រើន។ ក្នុងនោះ គូឯកដែលជាទីរង់ចាំ គឺការប្រកួតដណ្តើមប្រាក់លានក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម រវាងកីឡាករ មឿន សុខហ៊ុច មកពីក្លិប រាជសីហ៍មានឬទ្ធិ និងកីឡាករ ឡុងសំណាង មកពីក្លិបពីនាគរាជចតុមុខត្រូវជួបជាមួយកីឡាករបរទេសជើងខ្លាំងពីរូបហូសេន ចារ៉ាឌី មកពីព្រះរាជាណាចក្រម៉ារ៉ុក,និងណាឈីដ អាប់ដលលូអាហេដ មកពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។
លើសពីនេះ កំពូលកីឡករអ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌរឿង ក៏នឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយ ចាវ៉ាដ អូមរ៉ានី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ