ព័ត៌មាន
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ គឺជាការបន្តអនុវត្តសកម្មភាពគាំទ្រការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស យន្តការការងារដ៏មានប្រសិទ្ធភាពសម្រាប់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលមានភាពប្រទាក់ក្រឡាគ្នា តម្រូវឱ្យយើងត្រូវធ្វើការក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។ ជាក់ស្ដែង កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីកំណត់បញ្ហាប្រឈមនិងដំណោះស្រាយប្រកបដោយនវានុវត្តន៍ស្របទៅតាមស្ថានភាពជាក់ស្ដែង ហើយក៏ដើម្បីពិនិត្យកំណត់សកម្មភាពអាទិភាពលើអាទិភាព ស្វែងរកចំណុចឯកភាពគ្នា និងកំណត់ចំណុចរួមដែលមិនទាន់ឯកភាពគ្នានៅក្នុងសេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសនីមួយៗ មុនឈានដល់ការពិនិត្យ តម្រង់ទិស និងសម្រេចពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឯកឧត្ដម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយរំលេចស្ថានភាពនិងបទពិសោធនៃការអនុវត្តការងារ ជាពិសេសការបន្តគិតគូរអំពីសកម្មភាពការងារនៃគម្រោងរយៈពេលមធ្យមនិងរយៈពេលវែង ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំ នូវស្ថានភាពនិងផែនការសកម្មភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ផងដែរ។
បន្ទាប់មក ក្រុមការងារបច្ចេកទេសនីមួយៗបានធ្វើបទបង្ហាញពផែនការសកម្មភាពនិងវឌ្ឍនភាពការងារជូនដល់អង្គប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើគ្រប់ចំណុច ក្រោយពីចប់បទបង្ហាញនីមួយៗ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍តម្រង់ទិសសម្រាប់ការពិភាក្សាលម្អិតលើមតិយោបល់និងសំណើរបស់ក្រុមការងារបច្ចេកទេសនីមួយៗ ដោយបានផ្ដល់នូវគន្លឹះក្នុងការគិតគូរអំពីសកម្មភាពការងារក្នុងក្របខ័ណ្ឌរួម ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានិងរៀបចំជាសកម្មភាពលម្អិតនាពេលបន្តបន្ទាប់ខាងមុខ។
សូមជម្រាបជូនថា៖ បទបង្ហាញស្ដីពីផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចំនួនបី ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាមានដូចជា៖ ១) ក្រុមការងារបច្ចេកទេសកែម្អប្រព័ន្ធជ្រើសរើសមន្ត្រី; ២) ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ; ៣) ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។









-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង