កីឡា
កងយោធពលខេមរភូមិន្ទ ប្រឈមធ្លាក់ទៅបាតតារាង ក្រោយបន្ដចាញ់ ៧ប្រកួតជាប់គ្នា
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ក្រៅពីរបូតកៅអី Top-6 ពួកគេក៏កំពុងប្រឈមធ្លាក់ទៅបាតតារាងផងដែរ បន្ទាប់ពីចាញ់ ៧ប្រកួតជាប់ៗគ្នា ក្នុងចំណោមបរាជ័យទាំង ១៣ប្រកួត នារដូវកាលឆ្នាំ២០២៥/២៦។

សម្រាប់ប្រកួតចុងក្រោយ ទល់នឹងក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ កងយោធពលខេមរភូមិន្ទ បានបរាជ័យ ក្នុងលទ្ធផល ៣-១ ។ នេះជាការបរាជ័យលើកដំបូង ក្នុងប្រវត្ដិជួបគ្នា ៣ដងក្នុងរដូវកាលនេះ បន្ទាប់ពីជើងទី១ ក្រុមលោក ភា សុភ័ក្ដ្រា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ ១-០ ក្នុងដី មុនបន្ដឈ្នះ ៣-០ ក្រៅដី នៅជើងទី២។
បរាជ័យនេះ នាំឲ្យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលឈរលេខ៩ មានគម្លាតត្រឹម ៤ពិន្ទុពីក្រុមឈរលេខ១០ ឡាយហ្វខេត្តព្រះសីហនុ និង ៥ពិន្ទុប៉ុណ្ណោះពីក្រុមបាតតារាង ISI ដង្កោសែនជ័យ ។ ហេតុនេះ កងយោធពលខេមរភូមិន្ទ អាចប្រឈមនឹងការធ្លាក់ទៅឈរបាតតារាង ទោះបីសល់ ៦ប្រកួតក្នុងដៃក្ដី ប្រសិនពួកគេបន្ដធ្វើមិនបានល្អសម្រាប់ការប្រកួតសេសសល់។
គួរដឹងថា បើធៀបលទ្ធផលការចាប់ផ្ដើមរដូវកាល និងរយៈពេលចុងក្រោយ ក្រុមកងយោធពលខេមរភូមិន្ទ ប្រៀបបានក្រុម ២ ផ្សេងគ្នា ដ្បិតកាលចាប់ផ្ដើម ៥ប្រកួតដំបូង ពួកគេមិនស្គាល់ចាញ់ ហើយជួបសុទ្ធតែក្រុមខ្លាំង ដូចជាឈ្នះក្រុមវិសាខា ២-១ ហើយស្មើណាហ្គាវើលដ៏, បឹងកេត និងភ្នំពេញក្រោន ១-១ ដូចគ្នា មុនឈ្នះឡាយហ្វខេត្តព្រះសីហនុ ១-០ ។
ប៉ុន្ដែក្រឡេកមកមើលលទ្ធផល ៧ប្រកួតចុងក្រោយវិញ ពួកគេបានរងបរាជ័យជាប់ៗគ្នា រួមមចាញ់ អឹមអូអាយ កំពង់ដេវ៉ា ៣-០, ចាញ់ព្រះខ័នរាជស្វាយរៀង ៦-៣, ចាញ់គិរីវង់សុខសែនជ័យ ៤-០, ចាញ់ ISI ដង្កោសែនជ័យ ៣-០, ចាញ់អង្គរថាយហ្គឺរ ៧-១, ចាញ់គិរីវង់សុខសែនជ័យ ៣-២ និងចុងក្រោយចាញ់ឡាយហ្វខេត្តព្រះសីហនុ ៣-១។
ក្រឡេកទៅចាប់អារម្មណ៍បេក្ខភាពក្រុមខាងក្រោមទាំង ៥ (Bottom-5) ផ្សេងទៀតវិញ គឺក្រុមវិសាខា បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-០ ក្នុងជំនួបសប្ដាហ៍ទី២៥ ។ ជ័យជម្នះនេះ បានធ្វើឲ្យវិសាខា ខិតជិតទៅកាន់តំណែងចំណាត់ថ្នាក់លេខ៧ ជាផ្លូវការ គ្រាដែល ISI ដង្កោសែនជ័យ បានធ្លាក់ទៅបាតតារាងវិញ ដោយរក្សា ១២ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម