កីឡា
Chelsea វាយបកមិនបាន និងបន្តចាញ់ ៣-០ ថែមទៀតក្នុងទឹកដីខ្លួនឯងទល់នឹង PSG
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានធានាជ័យជំនះជើងទីមួយរបស់ខ្លួន ៥-២ មិនឱ្យភ្លាត់នៅជើងទីពីរនេះ និងថែមទាំងបន្តយកឈ្នះនៅទឹកដី Chelsea ៣-០ បន្ថែមទៀត បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយតាមរយៈជ័យជំនះទាំងពីរជើង ៨-២។
កាន់បីគ្រាប់ចំណេញពីជើងទីមួយ ក្រុមរបស់លោក Luis Enrique នៅតែមានប្រៀបជើងទីពីរនេះនៅពេល Kvicha Kvaratskhelia រកបានគ្រាប់នាំមុខតាំងពីនាទីទី ៦ មុនពេលដែល Bradley Barcola បន្ថែមគ្រាប់ទីពីរនៅនាទីទី ១៤។
វគ្គទីពីរកីឡាករបម្រុង Senny Mayulu កាន់តែធ្វើឱ្យ Chelsea ផុងជ្រៅនិងតបតរមិនរួច ខណៈការប្រកួតបញ្ចប់ដោយ PSG យកឈ្នះ ៣-០ សរុបទាំងពីរជើង ៨-២ នេះ។
PSG នៅពេលនេះបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបក្រុមឈ្នះរវាង Galatasaray រឺ Liverpool ខណៈក្រុមទួកគីកំពុងនាំមុខ ១-០៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា