កីឡា
កម្ពុជាត្រៀម ៨ប្រភេទកីឡាចូលរួមកីឡាសាកលវិទ្យាល័យអាស៊ាននៅម៉ាឡេស៊ីចុងឆ្នាំនេះ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះបន្តវេនឆ្នាំ២០២៨
កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការិនីជាសិស្ស-និស្សិតលើ៨ប្រភេទកីឡាត្រៀមចូលរួមប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) នាខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាក៏ត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។

នេះការគូសបញ្ជាក់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ។
ឯកឧត្តមអគ្គនាយកកីឡារូបនេះ បានលើកឡើងបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្ន កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការរិនី៨ប្រភេទកីឡាហើយ ដើម្បីត្រៀមចូលរួមប្រកួតនេះ កម្ពុជាបានចុះឈ្មោះប្រភេទកីឡាដែលមានសក្តានុពល ដែលសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ។
ឯកឧត្តម ប៉ុន សុខ នេះជាការប្រកួតចុងក្រោយ ហើយកម្ពុជាត្រូវចូលរួមពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ កម្ពុជាបានកំណត់នូវការត្រៀមប្រភេទកីឡាមួយចំនួនចំបាច់ និងសក្តានុពលផងដែរ ដែលកម្ពុជាគ្រោងនឹងត្រៀមប្រភេទកីឡាក្នុងរង្វង់ ១៥ ទៅ ១៨ប្រភេទកីឡា។
គួររម្លឹកថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ហើយកាលពី លើកទី២១ នៅ Surabaya & Malang ប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ គឺអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប ៨គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៣) ឈ្នះលើ៤ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួត៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦