ព័ត៌មាន
ព្រះពុទ្ធសាសនាជាមាគ៌ាដ៏សំខាន់មួយក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព
ព្រះពុទ្ធសាសនាជាមាគ៌ាដ៏សំខាន់មួយក្នុងបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ដែលបានប្រារព្ធធ្វើនៅថ្ងៃនេះ។

ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ នៅថ្ងៃទី០៨ ខែមេសា នេះ បានរៀបចំកម្មវីធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា»។ ពិធីនេះ រៀបចំនៅសាលាចតុមុខ រាជធានីក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នៅក្នុងអង្គពិធី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ព្រះពុទ្ធសាសនាជាមាគ៌ាដ៏សំខាន់មួយក្នុងការបង្កើតនូវសាមគ្គីភាព ភាតរភាព និងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទ ដោយផ្អែកលើព្រហ្មវិហារធម៌ សមធម៌ មាគ៌ាកណ្តាល ដែលអាចជួយឱ្យបុគ្គល គ្រួសារ សង្គម និងពិភពលោក ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរព យោគយល់ អធ្យាស្រ័យគ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌ល្អ រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់ សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកចូលរួមក្នុងពិធីនេះ បានប្រាប់BTVឱ្យដឹងថា ការគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា បានធ្វើឱ្យសុខភាពផ្លូវចិត្តរឹងមាំ និងការរស់នៅក្នុងសង្គមមានភាពសុខដុមរមនា។
គួរបញ្ជាក់ដែរថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាព្រឹត្តិការណ៍ដ៏មានតម្លៃវិសេសវិសាល ដែលប្រារព្ធឡើងតាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ឱ្យយល់ដឹងកាន់តែច្បាស់ អំពីខ្លឹមសារព្រះពុទ្ធសាសនា ដើម្បីឯកភាព និងសាមគ្គីភាព រវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា ព្រមទាំងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយឱ្យប្រតិបត្តិបានខ្ជាប់ខ្ជួនតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ ដើម្បីបុព្វហេតុ នៃការរីកចម្រើន និងថែរក្សាសម្រាប់ការលើកកម្ពស់ សាមគ្គីភាព គោរពព្រះពុទ្ធសាសនា និងការកសាងសន្តិភាព សុខដុមនីយកម្មសាសនានៅក្នុងប្រទេសកម្ពុជា និងសកលលោកទាំងមូលផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ