កីឡា
ប្រធាន AFF ជូនពរព្រះខ័នរាជទទួលបានជោគជ័យ និងកសាងប្រវត្តិសាស្ដ្រថ្មី ក្នុងនាមក្លិបបាល់ទាត់កម្ពុជា
ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ៧៖១៥នាទី ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ១១៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦។
នេះគឺជាការប្រកួតដ៏ធំមួយ ដែលកំពុងទាក់ទាញអ្នកគាំទ្របាល់ទាត់ពិភពលោក ពិសេស នៅទ្វីបអាស៊ី ហើយអ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជាជាច្រើនបានផ្ញើសារគាំទ្រ និងលើកទឹកចិត្ដដល់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនោះឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក៏បានជូនពរក្លិបតំណាងព្រះរាជាណាចក្រកម្ពុជា និងជាក្លិបក្នុងតំបន់តែមួយគត់ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទ្វីប នារដូវកាលនេះដែរ។
ឯកឧត្តម ខៀវ សាម៉េត បានជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ និងបានកសាងនូវប្រវត្តិសាស្ដ្រថ្មី ក្នុងនាមក្លិបបាល់ទាត់កម្ពុជា។
សូមបញ្ជាក់ថា នេះជាឆ្នាំទី២ ដែលក្លិបបាល់ទាត់កម្ពុជា ពោលគឺក្លិបព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ បន្ទាប់ពីរដូវកាលមុន ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ តែគួរឲ្យស្ដាយ ព្រះខ័នរាជស្វាយរៀង ទទួលបានត្រឹមជើងឯករង ក្រោយចាញ់ក្រុម AK Arkadag ទាំងប្រផិតប្រផើង ២-១ ។ យ៉ាងណាការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រៅដី នារាត្រីនេះ ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានគាំទ្រ និងសង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងអាចធ្វើបាន ដើម្បីនាំយកពានរង្វាន់អន្ដរជាតិលើកដំបូងជូនជាតិមាតុភូមិ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ