កីឡា
ឯកឧត្តម ហ៊ុន ម៉ានី មានមោទនភាព ចំពោះស្មារតីកីឡារបស់ក្រុមចូលរួមប្រកួតជើងឯកវិទ្យាល័យ
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបង្ហាញមោទនភាព ចំពោះស្មារតីកីឡារបស់បណ្ដាក្រុមចូលរួម ពិសេសបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នៃជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥-២០២៦ ដែលលេងប្រកបដោយឆន្ទៈ និងការយោគយល់គ្នា។
ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានអញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកវិទ្យាល័យ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមវិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះគូប្រជែង ៤-២។
ក្នុងចំណោមអ្នកចូលរួមប្រមាណ ៨ពាន់នាក់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាព ចំពោះស្មារតីកីឡារបស់កីឡាករ ដែលបានបង្ហាញលើទីលាន ពិសេសការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ ព្រមទាំងភាពកក់ក្ដៅ នៃការគាំទ្រលើកទឹកចិត្ត។ កីឡាករគ្រប់រូប បានបង្ហាញនូវឆន្ទៈ ការតាំងចិត្តខ្ពស់ និងការគោរពវិន័យខ្ជាប់ខ្ជួន និងប្រកាន់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងសាមគ្គីភាពជាមិត្តភាព។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានអបអរសាទរដល់ក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលបានក្លាយជាម្ចាស់ពាន ជើងឯកវិទ្យាល័យ រដូវកាលទី៥ ហើយឯកឧត្តមបានក៏បានរំលឹកនូវអនុស្សាវរីយ៍កាលពីអតីតកាល នៅពេលដែល ពុក ពោលគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាកឆ្ងាយពីស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន គឺវិទ្យាល័យឥន្ទ្រទេវីនេះហើយ ដែលជាកន្លែងសម្ដេចតេជោ បានបន្ដការសិក្សា។
បន្ថែមលើនេះ ឯកឧត្តមក៏បានអរគុណ និងអបអរសាទរដល់ ស.ស.យ.ក. រាជធានីភ្នំពេញ និងដៃគូទាំងអស់ ចំពោះការរៀបចំ និងភាពជោគជ័យនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ។ លើសពីការប្រកួត កម្មវិធីនេះ បានរួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន ព្រមទាំងជំរុញសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាកាន់តែរស់រវើក និងបន្តរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ ស្របតាមទិសស្លោក «កូនល្អ សិស្សល្អ មិត្តល្អ កីឡាករគំរូ សាលារៀនស្អាត» ផងដែរ។
គួរដឹងថា ជើងឯកវិទ្យាល័យ ត្រូវបាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ រៀបចំឡើង ៥រដូវកាលមកហើយ ក្នុងនោះក្រុមបាល់ទាត់វិទ្យាល័យ ឥន្ទ្រទេវី បានគ្រងជើងឯក ៣លើកច្រើនជាងគេ៕ អត្ថបទ លី ឈុនឡា

















-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ