ព័ត៌មាន
គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះយន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋបាលខេត្តស្វាយរៀង
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងមន្ទីរ-អង្គភាពជំនាញ ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។

ក្នុងជំនួបនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដោយសន្តិវិធី តាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ជាពិសេសតាមរយៈវប្បធម៌សន្តិភាព និងយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការសុរិយោដីគ្រប់កម្រិត និងកិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (MoU ថ្ងៃទី២៤ កក្កដា ២០២៥)។

ជារួម គិតចាប់ពីឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០ cylinders២៦ នេះ លទ្ធផលនៃការដោះស្រាយសម្រេចបាន រួមមាន៖ សំណុំរឿងពីក្រសួងរៀបចំដែនដី បង្វែរមកខេត្ត (សរុប ៥៦ករណី) ដោះស្រាយបញ្ចប់ ១៤ករណី, ច្រានចោល ២៨ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ១០ករណី, បង្វែរទៅខេត្តព្រៃវែង ១ករណី និងកំពុងដោះស្រាយ ៣ករណី។ និងសំណុំរឿងរដ្ឋបាលខេត្តទទួលផ្ទាល់ (សរុប ៣៨ករណី) ដោះស្រាយបញ្ចប់ ៧ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ៥ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ៣ករណី និងកំពុងដោះស្រាយ ២៣ករណី។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តប្តេជ្ញាបន្តជំរុញការដោះស្រាយក្រៅប្រព័ន្ធតុលាការ បង្កើនការផ្សព្វផ្សាយច្បាប់ដើម្បីទប់ស្កាត់ទំនាស់ និងខិតខំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងឆ្នាំ២០២៦។

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ។
ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកឡើងពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ដោយអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមយន្តការការទូត និងកិច្ចសហប្រតិបត្តិការព្រំដែន ដើម្បីការពារជនភៀសសឹកកម្ពុជាស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម និងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕



-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប