កីឡា
កីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
វិស័យកីឡាបាល់ទាត់ មិនអាចរីកចម្រើនបានឡើយ បើគ្មានការគាំទ្រ ហើយផ្សារភ្ជាប់យ៉ាងជិតស្និតរវាង ក្រុមកីឡាករកម្រិតអាជីព និងមហាជន ដ្បិតការគាំទ្រទៅវិញទៅមក គឺជាសសរស្ដម្ភដ៏រឹងមាំ ដើម្បីរុញច្រានការអភិវឌ្ឍវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។
នេះបើតាមការលើកឡើងរបស់កីឡករ ស៊ិន កក្កដា ព្រមទាំងកីឡាករ មិន រតនៈ និង ឡេង ណូរ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបត្រូវបានកោះហៅ កាលពីថ្មីៗ បន្ទាប់ពីពួកគេបានចូលរួមជាកិត្តិយស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។
ស៊ិន កក្កដា បានសម្ដែងការសប្បាយចិត្ត ដែលឃើញប្រជាពលរដ្ឋ និងយុវជនជាច្រើន បានគាំទ្រ និងលេងកីឡា ហើយបាល់ទាត់ មិនថាអ្នកលេងទីលានធំ ឬទីលានតូច កម្រិតអាជីព ឬមហាជនទេ សុទ្ធតែត្រូវការការគាំទ្រ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សាមគ្គីភាព និងបំផុសឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
ដោយឡែកកីឡាករ មិន រតនៈ និង ឡេង ណូរ៉េ បានលើកឡលើងស្រដៀងគ្នា ដោយសេចក្ដីមោទនភាព បន្ទាប់ពីបានចូលរួមជាមួយការប្រកួតបាល់ទាត់លើទីលានខ្នាតតូច ហើយមានការចូលរួមប្រកួត និងទស្សនិកជនច្រើន ដោយពួកគេបានចាត់ទុកនេះ គឺជាចំណុចចាប់ផ្ដើមមួយ ដើម្បីបណ្ដុះផ្នត់គំនិត និងអាជីពបាល់ទាត់ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋស្រលាញ់សុខភាព និងចូលរួមលេងកីឡាផងដែរ។
សូមរំឮកថា ការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ ដែលស្ថិតនៅតំបន់ឃ្មួញ កាលពីថ្ងៃពុធកន្លងទៅ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដែលក្រៅពីមានបេក្ខភាព ១២ក្រុមចូលរួមប្រកួតប្រជែង ក៏មានទស្សនិកជនជាច្រើន ចូលរួមគាំទ្រ ពិសេសវត្តមានកីឡាករជម្រើសជាតិកម្ពុជា ដែលគេរំពឹងថា នឹងបំផុសឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានស្គាល់ពីទីលាន និងចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន6 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន6 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន6 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
PR NEWS2 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!