ព័ត៌មាន
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រវិស័យអាទិភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
កម្ពុជា-លុចសំបួ បើកកិច្ចពិគ្រោះយោបល់ ពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រវិស័យអាទិភាព និងយន្តការភាពជាដៃគូ ក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ នៃកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិគ្រោះយោបល់ ស្ដីពីកម្មវិធីណែនាំសម្រាប់កិច្ច សហប្រតិបត្តិការ (ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ។
កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev), មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណាងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ ៦០ នាក់ ។
គោលបំណងសំខាន់នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ វិស័យអាទិភាព និងយន្តការភាព ជាដៃគូ ក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ ។
កិច្ចពិភាក្សា បានផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៣រួមមាន៖ វិស័យសុខាភិបាល, បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រមទាំង អន្តរវិស័យដូចជា យេនឌ័រ, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣