Connect with us

ព័ត៌មាន

កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គ គួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ

កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើ​​ត​​បណ្តាញសុចរិតភាពព័ត៌មានមេ​​​​​​​ង្គ ស្រ​បពេលព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក។

ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាពិភាក្សាមហាអនុតំ​​ប​​ន់​​មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំ​​ប​​ន់​​ ភា​​ពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ» ស្ថិតនៅរាជធា​​​នី​​ភ្នំ​ពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

វេទិការនេះ មានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំប្រ​​​​ទេ​​សកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួ​​​ម​​​មាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា សរុបជាង២០០នាក់។

នៅក្នុងអង្គវេទិការ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយមិ​​នមែនជាបញ្ហាប្រឈមសម្រាប់កម្ពុជាតែម្នាក់នោះទេ។ វាជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក។ ព័ត៌​​​មានមិនពិតធ្វើដំណើឆ្លងដែន មានភាពចម្រុះ តាមរយៈវិធីផ្សេងៗ និងទៅកាន់សហគមន៍នានា។ដូច្នេះមិនមានប្រទេសណាមួយ ឬក្រសួង អង្គភាពផ្សព្វផ្សាយ ឬវេទិការណាមួយ អាចដោះស្រាយបញ្ហានេះ​​ ​​តែម្នាក់ឯងបានឡើយ។

ក្រៅពីនេះ ឯកឧត្ត នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៍បានស្នើដល់ប្រទេសមេង្គគួរពិចារណាសិ​​ក្សាអំពី ការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ។ បណ្តាញនេះ អាចដើរតួនាទីជាវេទិការជាក់ស្តែង​​សម្រាប់ការចែករំលែកព័ត៌មានជាប្រចាំអំពីនិន្នាការ ព័ត៌មានក្លែងក្លាយ ព័ត៌មានបង្កគ្រោះថ្នាក់ ព័ត៌​​មា​​ន​​​មិនពិតឆ្លងដែន និងអនុវត្តល្អៗ ក្នុងការទំនាក់ទំនងសាធារណៈ។

គួរបញ្ជាក់ដែរថា វេទិកាខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្លាស់ប្តូរបទ​​ពិសោ​​ធគ្នាទៅវិញទៅមក រវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គពាក់ព័ន្ធនឹងប្រភេទនៃ​​ព័ត៌មានក្លែងក្លាយ ដែលបាន ​និងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់​​ស្កា​ត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថលក្នុ​​ងចំណោមប្រជាជន នៃប្រទេសមហាអនុតំបន់មេគង្គ តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័​​ត៌មា​​ន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្នុងការទប់ស្កាត់ ​និងប្រឆាំងព័ត៌មានក្លែងក្លាយជាពិសេ​ស​​​វិ​​​ធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័​​ត៌មា​​នក្លែ​​​ងក្លាយក្នុងមហាអនុតំបន់មេគង្គ។ អត្ថបទ៖ទូច​ សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia