ព័ត៌មាន
រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានខិតខំស្តារប្រឡាយប្រវែងជាង១៦០០ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៃវិថីឈ្នះ ឈ្នះ ។
ការងារនេះក្រោមការយកចិត្តទុកដាក់និងណែនាំជាប់ជាប្រចាំ ពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ កន្លងមករដ្ឋបាលខណ្ឌសែនសុខ បានខិតខំស្តារប្រឡាយ តំបន់ភូមិសែនសុខ ប្រឡាយទទឹងថ្ងៃ មុខមន្ទីរពេទ្យបង្អែកសែនសុខ ប្រវែង៥៣៨ម៉ែត្រ និងប្រឡាយបណ្តោយថ្ងៃប្រវែង១០៧០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ សរុបប្រវែង១៦០៨ម៉ែត្រ ដើម្បីនាំទឹកពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ វិថីឈ្នះឈ្នះ ។
លោក ចេង មុនីរ៉ា បន្តទៀតថា៖ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងបន្តសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់ជោកជាំ មកដល់ នៅផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី និងការងារ ស្តារប្រឡាយនៅខណ្ឌសែនសុខ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក អភិបាលខណ្ឌ ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានា ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕ លីហេង






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣