ព័ត៌មាន
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
ក្រុមកម្មកររោចក្រកាត់ដេរ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឈ្លានពាន និងគោរពច្បាប់អន្តរជាតិ។ ក្រុមកម្មករ ក៏បានទទូចថែមទៀតឱ្យភាគីថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយជ្រើសសើរយកដំណោះស្រាយដោយសន្តិវិធី ខណៈកម្ពុជាតែងតែចង់បានសុខសន្តិភាពប៉ុណ្ណោះ។
ជួបសម្ភាសន៍ជាមួយ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទ ស្ថិតនៅតំបន់វេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់តាំងពីមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាងមួយឆ្នាំមកនេះ បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តជាខ្លាំង ដោយសារមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់ការងារផង និងប្រាក់ចំណូលផង ជាពិសេសអាណិតអាសូរដល់ជនភៀសសឹកទាំងឡាយ និងវីរកងទ័ពដែលលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារទឹកដី ដើម្បីប្រទេសជាតិទាំងមូល។
ក្រុមកម្មករ ក៏បានទាមទាឱ្យភាគីថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈដែលកម្ពុជានៅតែប្រាថ្នាចង់បានសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ដោយសារប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមរាប់ទស្សវត្សរ៍ និងយល់ច្បាស់ពីតម្លៃដ៏ធំធេងនៃសន្តិភាព។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា មិនដែលរំលោភបំពានដែនអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ។ ជាមួយគ្នានេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ សម្តេចធិបតី បានថ្លែងបន្តទៀតថា នាពេលនេះ កម្ពុជាបន្តប្រកាន់គោលជំហរ ទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។
បន្ថែមពីនេះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣