ព័ត៌មាន
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានណែនាំឱ្យគ្រប់ជំនាញទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កិច្ចសហការត្រួតពិនិត្យរដ្ឋបាលទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scams) សហការត្រួតពិនិត្យជនបរទេសនៅតាមប៉ុស្តិត្រួតពិនិត្យតាមដងផ្លូវ និងបន្តការពារសន្តិសុខជូនជនបរទេសស្នាក់នៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅគោលដៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ការណែនាំនេះ នៅក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ទោ ស សំបូរធន ក៏បានណែនាំឱ្យគ្រប់ជំនាញទាំងអស់ត្រូវបន្តកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗជាអាទិ៍ បទល្មើសជួញដូរ ផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសក្មេងទំនើង បទល្មើសព្រៃឈើ បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសនេសាទ។ និងត្រូវត្រៀមកម្លាំង មធ្យោបាយ-សម្ភារៈ ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវវស្សានេះ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដូចជាខ្យល់ កន្ត្រាក់ ខ្យល់ព្យុះ រន្ទះបាញ់ អគ្គិភ័យ បាក់ច្រាំងទន្លេ បាក់រលំអាគារ…។ល។
សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣