កីឡា
បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ដោយគណៈកម្មការត្រៀមរៀបចំនូវទស្សនីភាពជាច្រើន ពិសេសការប្រកៀកស្មាច្រៀងចម្រៀងជាតិ ដើម្បីជាការដាស់ស្មារតីជាតិដល់កូនខ្មែរ បន្ដលើកទឹកចិត្តដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកជានិច្ច។
ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្រោយពិធីចាប់ពូល កាលពីថ្មីៗថា ការចូលរួមដ៏ច្រើនពីបណ្ដាក្រុម តំណាងក្រសួង-ស្ថាប័ន និងអង្គភាពនានា គឺជាការបង្ហាញនូវឆន្ទៈរួមមួយ ហើយគណៈកម្មការរៀបចំ ក៏នឹងមានអញ្ជើញសិល្បៈករល្បីៗជាច្រើន និងសិស្សសាលាវិចិត្រសិល្បៈ ចូលរួមសម្ដែងនូវអ្វីដែលជាការចងចាំរបស់កូនខ្មែរ ក្នុងនោះក៏មានការក្រោកឈរប្រកៀកស្មាគ្នា ច្រៀងចម្រៀងជាតិ ដើម្បីជាការដឹងគុណ ព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ព និងជនភៀសសឹកនៅជួរមុខ ហើយឯកឧត្តមសង្ឃឹមថា នឹងមានប្រជាពលរដ្ឋ និងយុវជនច្រើនកុះករចូលរួម ដើម្បីបង្ហាញពីកម្លាំងសាមគ្គីខ្មែរ។
គួរដឹងថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន5 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន5 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
កីឡា5 days agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
ព័ត៌មាន5 days agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ