Connect with us

កីឡា

ក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ នៅការប្រកួតជើងឯកអាស៊ី

ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយ​យក​ឈ្នះ​២​ប្រកួត​ នៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្ត​ឈ្នះ​ក្រុម​ឥណ្ឌា ខណៈក្រុមបុរសកម្ពុជា បានយកឈ្នះឥណ្ឌានៅក្នុងពូល នៃការប្រកួតបាល់​បោះ​ជន​ពិការ​ជើង​ឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា ប្រាប់ដល់ BTV Sport នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ពីប្រទេសម៉ាឡេស៊ី តាម​រយៈ​សារ​អេឡិចត្រូនិក។

ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញលទ្ធផលបច្ចេកទេសមកថា នៅក្នុងប្រកួតវគ្គជម្រុះក្នុងពូលនេះ គឺក្រុមនារីកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី មួយប្រកួតដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-១៨, ២១-៩ និង២១ទល់១១ ខណៈដែល ប្រទេស ប៊ូតង់បានដកខ្លួនពីការប្រកួតភ្លាមៗ ។

ក្រុមនារីកម្ពុជាបានបន្តយកឈ្នះក្រុមនារីឥណ្ឌាបន្តទៀត នៅប្រកួតទី២របស់ខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-៥ និង២១-១២ ដែលធ្វើឱ្យកម្ពុជានឹងជួបម៉ាឡេស៊ីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរសៀលនេះ។

ចំណែកឯក្រុមជនពិការកម្ពុជាផ្នែកបុរស បានយកឈ្នះក្រុមឥណ្ឌា ក្នុងប្រកួតដំបូង ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-២ និង២១-២។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេសចូលរួម ដោយវិញ្ញាសាក្រុមបុរសមាន៨ប្រទេសចូលរូម ក្នុងនោះពូល A មានក្រុមកម្ពុជា ឥណ្ឌា បង់ក្លាដែស និងប៊ូតង់ ខណៈផ្នែកនារីមាន៦ប្រទេស ក្នុងនោះក្រុមកម្ពុជា ស្ថិតនៅក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងប៊ូតង់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia