ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន OFI ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ វិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីមន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជួបពិភាក្សាការងារជាមួយលោក Dipen Joshi តំណាងក្រុមហ៊ុន Olam Food Ingredients ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ វិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជំនួបនេះដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម តបទៅតាមការស្នើសុំរបស់ភាគីក្រុមហ៊ុន ដែលជាក្រុមហ៊ុនអន្តរជាតិ មានការិយាល័យកណ្តាលនៅទីក្រុងសឹង្ហបូរី ដើម្បីពិនិត្យរួមគ្នាដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កសិករ និងសហគមន៍កសិកម្ម សំដៅអាចឱ្យក្រុមហ៊ុនទិញបាននូវគ្រាប់ស្វាយចន្ទី ដែលមានបរិមាណច្រើន និងមានគុណភាពសមស្រប។
ជាលទ្ធផលនៃជំនួបកិច្ចសហប្រតិបត្តិការនេះ អង្គប្រជុំយល់ស្របជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃស្វាយចន្ទីសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសគឺរួមចំណែកសម្រេចបាននូវគោលនយោបាយជាតិ។ អង្គប្រជុំក៏បានយល់ស្របថានឹងបន្តធ្វើការជាមួយគ្នា ដើម្បីកំណត់បាននូវសកម្មភាពជាក់លាក់ ដែលភាគីក្រុមហ៊ុន និងក្រសួងត្រូវធ្វើជាបន្តទៀត៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣