ព័ត៌មាន
ក្រសួងមុខងារសាធារណៈ៖ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព
ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ បាននិងកំពុងបង្ហាញនូវឆន្ទៈយ៉ាងមុតស្រួច តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការតាមដាន វាយតម្លៃ និងការដោះស្រាយរាល់បញ្ហាប្រឈមនានាដោយភាពបុរេសកម្ម។
ជាយន្តការជាក់ស្តែង ជារៀងរាល់ ៣ខែម្តង ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះទាំង៣ តែងតែរៀបចំកិច្ចប្រជុំត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវរាល់វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន ដើម្បីធានាថាការងារដើរលើគន្លងត្រឹមត្រូវ និងពិនិត្យមើលរាល់ឧបសគ្គដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដោយមិនទុកបញ្ហាចោលឡើយ។ តាមរយៈការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធ និងផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាឱ្យចំគោលដៅ។
ក្នុងស្មារតីបុរេសកម្មនេះ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។
សកម្មភាពឥតឈប់ឈរ និងការតាមដានជាប់ជាប្រចាំនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតរុញរា របស់ក្រសួងមុខងារសាធារណៈ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈឱ្យដើរទៅមុខយ៉ាងស្វាហាប់ សំដៅកសាងរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយគុណភាពខ្ពស់៕










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ