ព័ត៌មាន
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលរៀបចំដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទិ៍ក្រសួង ប្រមូលថវិកាបានចំនួនប្រមាណជាង ២.១០០ លានរៀល ពីសប្បុរសជនចំនួនជាង ១ ម៉ឺននាក់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកឡើងក្នុង «ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា» នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា “ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនិងជាលើកទី១ ដែលត្រូវ បានរៀបចំឡើងដោយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយគណៈកម្មការប្រចាំ អគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈកម្មការប្រចាំស្ថាប័នមួយចំនួនទៀត ក្រោមឱវាទ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីដើរនេះមានគោលបំណងបង្កើន និងពង្រឹងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបណ្តាអគ្គនាយកដ្ឋាន អង្គភាព និងស្ថាប័នដែលស្ថិតនៅក្រោមឱវាទក្រសួង ព្រមទាំងដើម្បីផ្សារភ្ជាប់កីឡា ជាមួយសកម្មភាពមនុស្សធម៌, ជាពិសេសដើម្បីបំផុស
ស្មារតី “ខ្មែរជួយខ្មែរ” ឲ្យកាន់តែទូលំទូលាយ, ជាផ្នែកមួយនៃ «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានដឹកនាំដ៏ខ្ពង់ខ្ពស់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លើក ឡើងថា ចំពោះការបរិច្ចាកថវិកាក្នុងពិធី “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” នេះ ជាការបរិច្ចាគដើម្បីគាំទ្រ “យុទ្ធនាការ ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ហើយរាល់ការបរិច្ចាគពីសប្បុរសជន តិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះ ជីវិតទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយ គុណភាព និងមិនមានការរើសអើង ចំនួនប្រមាណជាង ១ លានករណីក្នុងមួយឆ្នាំៗ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ដើម្បីបំពេញបេសកកម្ម សង្គ្រោះជីវិតទារក និងកុមារ ក៏ដូចជាការផ្តល់សេវាសម្ភពនេះ, ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅសៀមរាបត្រូវការថវិកាចំនួនប្រមាណ ៤៥ លានដុល្លារអាម៉េរិក ឬជាង ១២ ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣