ព័ត៌មាន
ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ
ខណៈថ្ងៃនេះ កម្ពុជា ប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា, បណ្តាភ្ញៀវទេសចរអន្តរជាតិបានទទួលស្គាល់ថា កម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិបៃតងស្រស់ស្អាត អនាម័យ សោភ័ណភាព ខ្យល់អាកាសបរិសុទ្ធ មានសុវត្ថិភាព និងមានភាពទាក់ទាញខ្លាំងក្នុងការស្នាក់នៅដើរទស្សនាកម្សាន្ត។
ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែមិថុនា នេះថា ការមកទស្សនាកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺគេចង់មកទទួលយកពិសោធន៍ការដើរកម្សាន្ត ការស្នាក់នៅ នៅប្រទេសដែលមានបរិស្ថានធម្មជាតិស្រស់ស្អាតល្អបំផុតនៅក្នុងពិភពលោក។ គេមើលឃើញថា កម្ពុជាមានការអភិវឌ្ឍ ការរៀបចំតាំងពីទីក្រុងរហូតដល់ជនបទឱ្យមានបរិស្ថាតស្រស់ស្អាត ទេសភាពបៃតង អនាម័យ មានសុវត្ថិភាព ស្ងប់ស្ងាត់ នេះគឺពិតជាមានភាពទាក់ទាញខ្លាំង និងចង់មកទស្សនាកម្ពុជាម្តងហើយ ម្តងទៀត ពិសេសនៅក្នុងរដូវកាលទេសចរណ៍បៃតង។
បណ្តាភ្ញៀវទេសចរអន្តជាតិ ក៏បានណែនាំឲ្យទេសចរអន្តរជាតិ នាំគ្នាមកទស្សនាកម្ពុជា នៅក្នុងរដូវទេសចរណ៍បៃតងនេះដែរ ដើម្បីទស្សនាពីស្ថានភាពពិតជាក់ស្តែង ខណៈកម្ពុជាត្រូវបានគេទទួលស្គាល់ជាសកល នៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយតាមការសិក្សាស្រាវជ្រាវរបស់ U.S. News & World Report ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថាន ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តភាព។
សូមបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦នេះ ប្រារព្ធក្រោមប្រធានបទ «សំណល់សូន្យ» ហើយទិវានេះប្រារព្វក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដី ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់៕ អត្ថបទ៖ ស៊ុម សុខជា









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣