ព័ត៌មាន
សហគ្រិនធុនតូច និងមធ្យមបង្កើនការផលិតជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង
ភ្នំពេញ៖ក្រុមសហគ្រិន បានលើកឡើងថា ដោយស្មារតីរួបរួមរបស់ពលរដ្ឋងាកមកប្រើប្រាស់ផលិតផលជាតិកាន់តែច្រើនឡើងបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ជាច្រើនបង្កើនការផលិតរបស់ខ្លួន ដើម្បីជំនួសទំនិញនាំចូល។
សហគ្រិន បានបញ្ជាក់ថា ក្នុងស្មារតីស្នេហាជាតិ ប្រជាពលរដ្ឋបានងាកមកគាំទ្រផលិតផលជាតិកាន់តែផុលផុសឡើង ដែលនាំឱ្យសិប្បកម្មរបស់ពួកគេបង្កើនការផលិតកាន់ច្រើនជាងមុន ដែលផលិតស្ទើរមិនទាន់តម្រូវការទីផ្សារ។ ទន្ទឹមនឹងការគាំទ្រពីរដ្ឋាភិបាល និងអ្នកប្រើប្រាស់ ក្រុមសហគ្រិនទាំងនោះ បានសន្យាថា នឹងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត តាមរយៈការពង្រឹងគុណភាពផលិតឱ្យស្របតាមស្តង់ដារអនាម័យចំណីអាហារ ហើយពួកគេ នៅតែទទូច ឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលជាតិជារៀងរហូត ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារក្នុងស្រុកកាន់ច្រើនឡើង។
តាមការវាយតម្លៃរបស់សហគិ្រន ក្នុងរយៈពេលជិតមួយឆ្នាំមកនេះនៃការបិទព្រំដែនគោកដោយឯកតោភាគីរបស់ថៃគឺជាឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ក្នុងការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារ។ ជាក់ស្តែង ផលិតផលជាតិកាន់តែច្រើន ត្រូវបានតាំងលក់នៅតាមផ្សារទំនើបនានា នៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប Lucky, ផ្សារទំនើប SuperDuper, ផ្សារទំនើប អ៊ីអន, និងផ្សារទំនើបមួយចំនួនទៀត។
កាលពីថ្មីនេះៗ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងវេទិកាមួយថា ដោយស្មារតីជាតិនិយម ពហិកាទំនិញថៃ បានក្លាយជាឱកាសល្អបំផុតសម្រាប់សហគ្រាសក្នុងស្រុក។ជាក់ស្តែង នៅពេល មីម៉ាម៉ា បិទ គឺមីជាតិរបស់កម្ពុជា ចូលមកជំនួសភ្លាម និងមានផលិតផលច្រើនរសជាតិ ដែលស្របទៅនឹងតម្រូវការទីផ្សារ៕
អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣