ព័ត៌មាន
សម្តេចតេជោ ណែនាំឱ្យចាត់វិធានការចំពោះបុគ្គល ដែលបន្តនាំទិញខុសច្បាប់ ចូលមកពីថៃដោយដកទ្រព្យសម្បត្តិ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យ និងចាត់វិធានាករចំពោះជនដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅជីកដីនៅតាមព្រំដែនផងដែរ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ៗថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានអ្វីស្ទើតែគ្រប់យ៉ាងហើយ ហេតុអ្វី បានជាពួកទាំងនោះនៅតែបន្តយករបស់មកពីថៃដោយខុសច្បាប់ចូលមកម្ពុជាបន្តទៀត ដូច្នេះត្រូវតែចាត់ វិធានការលើពួកទាំងហ្នឹងឱ្យក្តៅ ដោយមិនត្រូវបន្តលើកលែងនោះឡើយ។
ជាមួយគ្នានោះដែរ សម្តេចតជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កម្ពុជាយើងមិនបានខាត់បង់ច្រើនដូចប្រទេសថៃនោះទេ ដោយកាលពីកន្លងទៅ ទំហំពាណិជ្ជកម្មដែលថៃនាំចូលមកកម្ពុជា គឺមាន រហូតដល់ជាង១០ពាន់លានដុល្លារអាមេរិកឯណោះ ខណៈកម្ពុជានាំចូលទៅថៃវិញ គឺមានត្រឹមតែជាងមួយ ពាន់លានដុល្លារទេ ដូច្នេះកម្ពុជាមិនបានខ្វល់ចំពោះការបិទច្រកព្រំដែនរបស់ថៃនោះទេ ចង់បិទប្រាំរយឆ្នាំទៀត ក៏បិទទៅចុះ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏កុំរំពឹងចំពោះការបើកច្រកព្រំដែនជាមួយថៃនេះដែរ៕អត្ថបទ៖ បាន ចក់








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣