ព័ត៌មាន
សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ
យុវជន សេង សុខហៀង សិស្សជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតស្នាដៃនវានុវត្តន៍ «ប្រព័ន្ធចំណតឡានស្វ័យប្រវត្តិដោយប្រើការវិភាគរូបភាព» ដែលអាចស្គាល់ស្លាកលេខរថយន្ត ស្វែងរកទីតាំងចំណតទំនេរ និងគណនាថ្លៃចតដោយស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មចំណតរថយន្ត។
លោក សេង សុខ
ហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លាកលេខរថយន្តនៅពេលចូលចំណត។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រវត្តិ និងណែនាំអ្នកបើកបរទៅកាន់កន្លែងចតដែលនៅទំនេរ ដោយបង្ហាញព័ត៌មានតាមប្រព័ន្ធកុំព្យូទ័រ។
លោកបន្តថា នៅពេលរថយន្តចាកចេញ ប្រព័ន្ធនឹងគណនារយៈពេលចត និងបង្ហាញចំនួនទឹកប្រាក់ដែលត្រូវបង់ដោយស្វ័យប្រវត្តិ។ ថ្លៃសេវាត្រូវបានគណនាតាមរយៈពេលចតជាក់ស្តែង ដែលជួយកាត់បន្ថយការគណនាដោយដៃ និងបង្កើនភាពត្រឹមត្រូវក្នុងការគ្រប់គ្រងចំណូល។

យុវជនរូបនេះបញ្ជាក់ថា៖«បញ្ហាប្រឈមមួយដែលអ្នកបើកបរតែងជួបប្រទះ គឺមិនដឹងថាកន្លែងចតណានៅទំនេរ និងត្រូវចំណាយពេលស្វែងរក។ ប៉ុន្តែជាមួយប្រព័ន្ធចំណតឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចដឹងភ្លាមៗពីទីតាំងចំណតដែលមានស្រាប់ និងធ្វើដំណើរទៅកាន់ទីតាំងនោះបានយ៉ាងឆាប់រហ័ស»។
ក្រៅពីផ្តល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត ប្រព័ន្ធនេះក៏ជួយកាត់បន្ថយតម្រូវការបុគ្គលិកប្រចាំចំណតផងដែរ ព្រោះការកត់ត្រាស្លាកលេខ ការគណនាថ្លៃសេវា និងការគ្រប់គ្រងចំណតអាចដំណើរការដោយស្វ័យប្រវត្តិ។ ជាពិសេស ប្រព័ន្ធមានសមត្ថភាពត្រួតពិនិត្យចំនួនចំណតទំនេរ ហើយនឹងមិនអនុញ្ញាតឱ្យរថយន្តចូលបន្ថែមទៀតនៅពេលចំណតពេញ។
សេង សុខហៀង បានបញ្ជាក់ថា គំនិតបង្កើតគម្រោងនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់យុវជន TVET និងជំរុញការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងជីវភាព និងអាជីវកម្មនាពេលអនាគត៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣